ក្រសួងសុខាភិបាល កំពុងជំរុញការលុបបំបាត់ការឆ្លងមេរោគរលាកថ្លើមថ្មីនៅកម្ពុជា

2022/07/01 07:58:57 pm        1.7 K

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា តាមការប៉ាន់ស្មាន នៅឆ្នាំ២០១៧ របស់អង្គការសុខភាពពិភពលោក នៅប្រទេសកម្ពុជា ចំនួនអ្នកដែលមានជម្ងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស បេ គឺ៣% (៤៧៥ ០០០នាក់) និអ្នកកំពុងរស់នៅជាមួយជម្ងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស សេ ១,៦% (២៥៧ ០០០នាក់) ហើយដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា៖ ជម្ងឺក្រិនថ្លើម និងមហារីកថ្លើម។

ដើម្បីឆ្លើយតប នឹងបញ្ហានេះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត សង្កត់ធ្ងន់ធ្ងរថា ថ្នាក់ដឹកនាំក្រសួង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួមមាន៖ ការបង្កើតឲ្យមានក្រុមការងារបច្ចេកទេសសម្រាប់ជំងឺថ្លើម អនុម័តផែនការយុទ្ធសាស្រ្តជាតិសម្រាប់ឆ្លើយតបទៅនឹងមេរោគថ្លើម បេ និងសេ និង​បានធ្វើបច្ចុប្បន្នភាព​ ការណែនាំអំពីការព្យាបាលជំងឺរលាកថ្លើម។

ទន្ទឹមនឹងនេះឱសថ ព្យាបាលជំងឺរលាកថ្លើម ដោយវីរុស ប្រភេទ បេ និងសេ ក៏ត្រូវបានដាក់ចូល​ក្នុង​បញ្ជីឱសថសារវន្តឆ្នាំ២០១៨ ផងដែរ។

បើតាមលោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល ឲ្យដឹងថា​ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសុខាភិបាល ​គឺជំងឺរលាកថ្លើមប្រភេទ បេ និង សេ នៅកម្ពុជាខ្ពស់នៅឡើយ។

បច្ចុប្បន្នដោយការខិតខំគាំទ្ររបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល ​និងមន្រី្តជំនាញ បានធ្វើឲ្យ​ដំណើរ​ការរីកចម្រើនទៅមុខ មិនចាញ់​បណ្តាប្រទេសនានានៅក្នុងតំបន់នោះទេ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានសង្កត់ធ្ងន់ថា ​ក្រសួងសុខាភិបាល បានប្តេជ្ញា​និងធ្វើការ​ជាមួយដៃគូអភិឌ្ឍន៍នានា ​ដើម្បីដោះស្រាយបញ្ហា​ប្រឈម​ទាក់ទង ​នឹងជំងឺរលាកថ្លើមបង្កដោយ​សារវីរុស បេ និងសេ ​ដោយផ្តោតលើលើចក្ខុវិស័យ​គ្មានការឆ្លងមេរោគរលាកថ្លើមថ្មីនៅកម្ពុជា ដែល​ប្រជាជន​ដែលមានមេរោគរលាកថ្លើមរ៉ាំរ៉ៃ ​អាចទទួលបានសេវា ​ធ្វើរោគ​វិនិច្ឆ័យ​ ការព្យាបាល និងថែទាំដោយមានប្រសិទ្ធភាព មានតម្លៃសមរម្យ និងមានគុណភាពល្អ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm