កម្ពុជា-ម៉ុងហ្គោលី កំពុងពិនិត្យលទ្ធភាពចុះ MOU ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម

2022/07/01 08:21:02 pm        632

ភ្នំពេញ៖ កម្ពុជាកំពុងពិនិត្យលទ្ធភាពចុះអនុស្សាណៈនៃការយោគយល់គ្នា (MOU) ជាមួយម៉ុងហ្គោលី ទៅលើវិស័យពាណិជ្ជកម្ម ដើម្បីជំរុញនូវការនាំចេញទំនិញសក្តានុពល លើវិស័យកសិកម្ម និងទំនិញសំខាន់ៗដទៃទៀត ដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានពិភាក្សាលើការងារ នាំចេញកសិផល និងទំនិញសំខាន់ៗរបស់កម្ពុជា ក្នុងជំនួបមួយកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។

ក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តម រាជ រ៉ា បាន​លើក​ឡើង​ពី​បរិយាកាសធុរកិច្ច​នៅកម្ពុជា​រួមមាន៖ ការចរចា​បង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេស​ការ​ធ្វើ​កំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ ​ដើម្បីសម្រួលដល់វិនិយោគិន ដែលមាន​បំណងចូលមកវិនិយោគនៅកម្ពុជា​ ។

ឯកឧត្តម ជំរុញឱ្យភាគីម៉ុងហ្គោលី ពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬ​អនុស្សារណៈនៃការយោគយល់គ្នា ​ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ។

ជាការឆ្លើយតប លោក JAMSRAN BYAMBASUREN ​ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា បាន​គាំទ្រចំពោះសំណើក្នុងការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការ​យោគយល់​គ្នា​ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនេះ ជាពិសេស​គោលដៅ​កសិកម្ម ​និងទំនិញសំខាន់ៗដទៃទៀត ​ដែលអាចជាតម្រូវការទីផ្សាររបស់ម៉ុងហ្គោលី។

បង្កើតទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦០ ​កម្ពុជានិងម៉ុងហ្គោលីបានបន្តពង្រឹង កាន់​ជិតស្និទ្ធ​បន្ថែមទៀត​លើកិច្ចសហប្រតិបត្តិការនានា ​ជាពិសេសវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម និងវិនិយោគ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm