កម្ពុជាមានផែនការបង្កើតដៃគូពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀតទៅកាន់អឺរ៉ុប និងអាស៊ី

2022/07/01 09:24:01 pm        690

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា មានផែនការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀតជាមួយ សហភាពសេដ្ឋកិច្ចអឺរ៉ុប ឥណ្ឌា រុស្ស៉ី ជប៉ុន និងម៉ុងហ្គោលីជាដើម។

ឯកឧត្តម ប៉ាន សូរស័ក្កិ បានលើកឡើងពីផែនការរពង្រីកសក្តានុពលទីផ្សារ​ពាណិជ្ជកម្មសេរី​ទៅកាន់​ប្រទេស​និងតំបន់មួយចំនួនទៀត ខាងលើនេះ ក្នុងអំឡុងពេលអញ្ជើញ ធ្វើបទបាឋកថាស្ដីពី «សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាន» ជូនដល់ គណៈគ្រប់គ្រង មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២​ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាលកាលពីរសៀលថ្ងៃទី ៣០មិថុនា ម្សិលមិញនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា សម្រាប់កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ចំនួន២ ដែលបានចូលជាធរមានគឺកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (CCFTA) និង​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ​ដែលបានចូលជាធរមាន នៅថ្ងៃទី១ ​ខែមករា ឆ្នាំ២០២១ ក្លាយជាកម្លាំង ​ចលករ ដ៏សំខាន់ ក្នុងការជំរុញកំណើន ពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន។

ឯកឧត្តម បន្តថា វាផ្តល់ទីផ្សារ បន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត ​សម្រាប់ការ នាំចេញ​ពីកម្ពុជា ប​ន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ​ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការ​វិនិយោគ​បរទេសផ្ទាល់ (FDI) និងការងារថ្មីៗ​ ជូនប្រជាពលរដ្ឋផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តម សង្ឃឹមយ៉ាងម៉ុតមាំថា បាឋកថានាថ្ងៃនេះ នឹងផ្តល់ដល់សិស្ស​មន្ត្រីជាន់​ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ​ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ទទួលបានជា​ព័ត៌មាន និងចំណេះដឹងទូទៅជា ​មូលដ្ឋានបន្ថែម ​ពិសេសអំពីសក្តានុពល ​និងអត្ថប្រយោជន៍ ក៏ដូចជា​កាលានុវត្តភាពរបស់ ​កិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរី ​ដែលកម្ពុជាចុះហត្ថលេខី ក៏ដូចជា​អត្ថប្រយោជន៍ក្នុងការ អភិវឌ្ឍន៍សេដ្ឋ កិច្ចរបស់យើង៕អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm