ក្រសួងរៀបចំដែនដីទទួលបានសៀវភៅមគ្គុទេសក៍ស្ថាបត្យកម្មសម្រាប់អភិរក្សពីស្ថាបត្យកម្មបុរាណខ្មែរ

2022/07/01 09:31:46 pm        548

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ម្សិលមិញនេះ បានទទួលសៀវភៅ មគ្គុទេសក៍ស្ថាបត្យកម្មរាជធានីភ្នំពេញ ជាខេមរភាសាចំនួន ៥០ក្បាលពី អ្នកជំនាញបរទេស ដែលជាសហអ្នកនិពន្ធសៀវភៅនេះ។

ក្រសួងរៀបចំដែនដីក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី បានផ្ដល់​ឱកាសទទួលជួប និងទទួលសៀវភៅមគ្គុទេសក៍ស្ថាបត្យកម្មរាជធានីភ្នំពេញ ពីលោក Walter Koditek ដែលជាសហអ្នកនិពន្ធសៀវភៅនេះ។ ចំពោះសៀវភៅដែលប្រគល់ជូននាពេលនេះ គឺមានចំនួន ៥០ ក្បាល ជាខេមរភាសា។

ចំពោះការទទួលបានសៀវភៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សៀវភៅនេះ គឺមានសារៈសំខាន់ធំៗចំនួនពីរ។ សារៈសំខាន់ទី ១ គឺសៀវភៅនេះ សម្រាប់កូនខ្មែរជំនាន់ក្រោយ សិក្សាស្វែងយល់ពីស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដែលនៅសល់។ ករណីពុំមានការចងក្រងនោះទេ ស្ថាបត្យកម្មទាំងនោះ គឺអាចបាត់បង់ នៅថ្ងៃខាងមុខ។

ចំពោះសារៈសំខាន់មួយទៀត នៃសៀវភៅនេះ ​គឺអាចជួយអ្នកវិនិយោគលើវិស័យសំណង់ អាច​ប្រើប្រាស់សៀវភៅនេះ ធ្វើជាគោល ដោយពុំចាំបាច់ចំណាយពេលវេលា រឺថវិកាច្រើន ធ្វើការស្រាវជ្រាវ។

ចំពោះលោក Walter Koditek ដែលជាសហអ្នកនិពន្ធសៀវភៅនេះ ក៏បានបញ្ជាក់ដែរថា ការ​សរសេរ​សៀវភៅនេះ ក៏មានគោលបំណងសំខាន់ចូលរួម​អភិរក្សកេរដំណែលក្នុងវិស័យ​សំណង់នេះ។ សំខាន់គឺចង់ឱ្យ យុវជនខ្មែរជំនាន់ក្រោយ ជាពិសេសនិស្សិតសិក្សាលើផ្នែកនេះ ​ក៏ដូចជាបរទេស អាចសិក្សាស្វែងយល់បានកាន់តែច្រើន​ ពីស្ថាបត្យកម្មរបស់ខ្មែរ។

ចំពោះសៀវភៅ មគ្គុទេសក៍ស្ថាបត្យកម្មរាជធានីភ្នំពេញនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ ក៏មានបំណងចែកជូន ​បណ្ដាក្រុមហ៊ុនដែលធ្វើការលើវិស័យនេះ។ បច្ចុប្បន្នសៀវភៅនេះ ​ក៏មាននៅតាម បណ្ណគារផងដែរ​៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm