លោក Putin៖ ត្រូវចាត់​វិធានការចាំបាច់បញ្ចៀសវិបត្តិស្បៀងអាហារ កុំឱ្យក្លាយជាសោកនាដកម្ម

2022/07/01 09:41:55 pm        1.3 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិធានការ​គឺចាំបាច់​សម្រាប់​ស្ថានភាព​ជុំវិញ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក កុំឱ្យ​វា​ក្លាយទៅជា​សោកនាដកម្ម​។

​ថ្លែង​ក្នុង​ទីក្រុង​មូ​ស្គូអំឡុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ដែល​មក​បំពេញ​ទស្សនកិច្ច​បាន​បង្ហាញ​ការ​ព្រួយបារម្ភចំពោះ​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន លោក ​Putin បាន​អះអាង​ជាថ្មី​ម្តង​ទៀត​ថា ​រុស្ស៊ី​មិន​ជ្រៀតជ្រែក​ឡើយ​។ លោក​បាន​ដាក់​កំហុស​លើ​យោធា​អ៊ុយ​ក្រែ​ន​ជាថ្មី​ម្តងទៀត ​ចំពោះ​ការ​មិន​ចូល​ទៅ​ដោះ​គ្រាប់មីន​នៅ​កំពង់ផែ​របស់​ខ្លួន​។ គ្មាន​នរណា​ម្នាក់​រារាំង​ពួកគេ​មិន​ឲ្យ​ដោះ​គ្រាប់មីន និង​នាំ​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ចេញ​នោះទេ យើង​ធានា​សុវត្ថិភាព​របស់​ពួកគេ​។​ ​ជាមួយគ្នានេះ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ដក​កងកម្លាំងចេញពី​កោះ​នៅ​សមុទ្រ​ខ្មៅ​ក្បែរ​កំពង់ផែ Odesa របស់​អ៊ុយ​ក្រែ​ន​។ អ្នកនាំពាក្យលោក Igor Konashenkov បាន​និយាយថា ខ្លួន​បាន​ដក​កងកម្លាំង​ចេញពី​កោះ Zmiyinyi (​កោះពស់​) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​អ្វីដែល​ខ្លួន​បាន​ចាត់ទុកថា​ជា​ទង្វើ​នៃ​សុច្ឆន្ទៈ​។​

​លោក Konashenkov បាន​និយាយថា ការដក​កម្លាំង​ចេញ​នេះបានបង្ហាញ​ឱ្យឃើញថា សហព័ន្ធរុស្ស៊ី​មិនបាន​រារាំង​ដល់​កិច្ចប្រឹងប្រែង​របស់​អង្គការសហប្រជាជាតិ​ ក្នុង​ការរៀបចំ​ច្រករបៀង​មនុស្សធម៌ដើម្បី​នាំចូល​ទំនិញ​កសិកម្ម​ពី​ទឹកដី​អ៊ុយ​ក្រែ​ន​នោះទេ​។ អ៊ុយ​ក្រែ​ន និង​ប្រទេស​លោកខាងលិចបាន​ចោទប្រកាន់​រុស្ស៊ី​ថា ​បាន​បិទ​ច្រក​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន​ដើម្បី​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ ដែល​បានរួម​ចំណែក​ដល់​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។ ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​បាន​និយាយថា ​អ៊ុយ​ក្រែ​ន​ចាំបាច់​ត្រូវ​ដោះ​គ្រាប់មីន​នៅ​សមុទ្រ​ខ្មៅ ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​តាម​សមុទ្រ​ដោយ​សុវត្ថិភាព៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm