ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូចុះពិនិត្យលទ្ធផល​បោសសម្អាតមីន​ នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺ

2022/07/01 10:37:43 pm        691

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ចុះពិនិត្យលទ្ធផល​បោសសម្អាតមីន​ស្ថិតក្នុងភូមិវាល ឃុំស្រង់ ស្រុងគងពិសី ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គភាព Khmer Times និងសហការី ដើម្បីធ្វើការបោសសម្អាតមីនឲ្យអស់ក្នុងភូមិ និងប្រកាសភូមិវាល ជាភូមិអស់មីន។

គម្រោងនេះ បានធ្វើការបោសសម្អាតលើផ្ទៃដីចំនួន ៥៣.៨៥៣ ម៉ែត្រក្រឡា និងមានអ្នកទទួល​ផល​ប្រមាណ ៣៨គ្រួសារ ដោយប្រតិបត្តិការបោសសម្អាតដោយកម្លាំងរបស់មជ្ឈមណ្ឌលជាតិ​គ្រប់គ្រង​កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ប្រើប្រាស់រយៈពេល ១២ថ្ងៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជូនចំពោះអង្គភាព Khmer Times និងសហការី ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈអាជ្ញាធរមីន ក្នុងការ​បញ្ចប់​ការ​គំរាមកំហែង​ដោយ​សារមីននៅតាមភូមិនីមួយៗ តាមលទ្ធភាព និងធនធានដែលខ្លួនមាន។

តាមរយៈការអនុវត្តយន្តការភូមិអស់មីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា នឹង​មានវិស័យឯកជន ​និងសប្បុរជននានា ​ជាច្រើនទៀត ​ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការងារបោស​សម្អាតមីនមនុស្សធម៌ ​ដើម្បីផ្តល់សុខសុវត្ថិភាព ​និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm