ប្រេសិតពិសេសអាស៊ាន ជួបមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

2022/07/01 10:49:20 pm        608

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចការងារលើកទី២នៅមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋសហភាពមីយ៉ាន់ម៉ា ​ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

ក្នុងដំណើរទស្សនកិច្ចលើកទី២របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន​ស្ដីពីមីយ៉ាន់ម៉ា ​អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ ​បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម​នាយឧត្តម​សេនីយ៍​ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដើម្បីផ្លាស់ប្តូរ​យោបល់​ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ​ប្រាំចំណុច​របស់អាស៊ាន​ និងស្ថានភាពនយោបាយ និងមនុស្សធម៌​នៅមីយ៉ាន់ម៉ា។

បន្ទាប់ពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ​ឯកឧត្តម វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ា​ទទួល​បន្ទុកជំនួយ​មនុស្សធម៌ ដោយកិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់​នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ច​ព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយ​នៅ​មីយ៉ាន់ម៉ា (៣) ការតាមដាន​លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយ​មនុស្សធម៌​អាស៊ាន​ជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ជាពិសេសភាពចាំបាច់​ក្នុងការបង្ហាញ​ប្រទេសសមាជិកអាស៊ាន ​និងសហគមន៍​អន្តរជាតិនូវវឌ្ឍនភាពដែលសកម្ម ​និងជាក់ស្តែង​បន្ថែមទៀត ​នៅក្នុងការអនុវត្តក្របខ័ណ្ឌ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់នោះ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល​អន្តរជាតិ ​អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំ​ដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន​ការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ផងដែរ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចការងារលើកទី២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា​ គោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ ​មានគោលដៅចំនួន៣ រួមមាន កាត់បន្ថយអំពើហិង្សា ​ឬគោរពដល់ការអនុវត្តបទឈប់បាញ់, បញ្ហាជំនួសមនុស្សធម៌ និងការកសាងទំនុកចិត្តគ្នា​ ដើម្បីឆ្ពោះទៅរកការចចារថ្នាក់ជាតិ។

យ៉ាងណាមិញ មុនការបំពេញទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ានាពេលនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា​ បាន​ផ្ញើលិខិត​ទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយ​បាន​ទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់​លំនៅដ្ឋានវិញ​ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុង​ពន្ធនាគារ​ទីក្រុងណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm