ប្រមុខ​ WHO ​អំពាវនាវ​ដល់​ប្រទេស​មានទ្រព្យ​ស្ដុកស្ដម្ភ​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19

2021/04/27 09:59:58 am        206

​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ​បាន​ទទូច​ដល់​បណ្ដា​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ឲ្យ​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 យ៉ាងតិច ​១០​លាន​ដូ​ស​ភ្លាមៗ ដើម្បី​ឲ្យ​ទីភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ ​អាច​សម្រេច​បាន​គោលដៅ​សកល​នៃ​ការ​ចាប់ផ្ដើម​ដំណើរ​ការ​ចាក់​វ៉ាក់សាំង ​នៅ​ក្នុង​ប្រទេស​ទាំងអស់​ក្នុង​រយៈពេល​ ១០០​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២១​។

​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ លោក Tedros Adhanom Ghebreyesus បាន​និយាយថា​ ការ​ផ្គត់ផ្គង់​នានាបាន​ជួប​បញ្ហា​ប្រឈម ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​សម្ព័ន្ធ​ចែក​ចាយ​វ៉ាក់សាំង ​COVAX គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដែល​មាន​គោលបំណង​ផ្ដល់​វ៉ាក់សាំង​ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ មានន័យថា​ប្រទេស​ប្រហែល​ ២០ ​នៅតែ​កំពុង​រង់ចាំ​ដូ​ស​វ៉ាក់សាំង​ដំបូង​របស់​ខ្លួន ​ពី​គម្រោង​ចែកចាយ​វ៉ាក់សាំង​នេះ​។

​លោក Tedros និយាយ​ថា លោក​ក៏​កំពុង​ស្នើ​ផង​ដែរ​ដល់​ក្រុមហ៊ុន​នានា​ បង្កើន​ការផលិត​របស់​ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​អាច​គ្រប់គ្រាន់​ក្នុង​ការ​បរិច្ចាគ​ទៅដល់​ប្រទេស​ក្រីក្រ​នានា​។ ​លោក​បាន​រិៈ​គន់​កិច្ចព្រមព្រៀង​ឯកជន​ជាច្រើន​ របស់​ប្រទេស​នានា​ដែល​បាន​ចុះហត្ថលេខា​ ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​ចំនួន​ ដែល​បានចែកចាយ​វ៉ាក់សាំង​តិចតួច​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​បាន​ព្រមាន​ថា​ គម្រោង​ចែកចាយ​វ៉ាក់សាំង​ COVAX នឹង​ត្រូវការ​វ៉ាក់សាំង​រាប់​រយ​លាន​ដូ​ស​បន្ថែម​ទៀត​ ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        496
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        357
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm