ក្រសួងសុខាភិបាល ស្នើសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជាពង្រឹងការអនុវត្ត​ការ​ផ្ដល់​សេវា​របស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវតិ្ថភាព

2022/07/02 07:24:18 pm        660

ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើ​សមាគម​អ្នក​ផ្តល់​សេវាសុខាភិបាលឯកជននៅកម្ពុជា ត្រូវបន្តពង្រឹងកាតព្វកិច្ចដឹកនាំ សម្របសម្រួល តម្រង់ទិស និង​ពង្រឹង​ការអនុវត្តការផ្តល់សេវាសុខាភិបាលឯកជនប្រកបដោយគុណភាព ប្រសិទ្ធភាព និង​សុវតិ្ថភាព។

ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ​នា​ឱកាស​អញ្ជើញ​បើក​សន្និបាត​បូក​សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់​សមាគម​អ្នក​ផ្តល់​សេវាសុខាភិបាលឯកជន នៅកម្ពុជា ហៅកាត់«ស.ស.ឯ.ក» នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២២​នេះ។

ឯកឧត្តម រដ្ឋមន្រី្ត បានបន្តទៀតថា ក្រៅពីការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវតិ្ថភាពហើយនោះ ក៏ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ សារាចរណែនាំនានារបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាពង្រឹងគុណតម្លៃ ក្រម​សីល​ធម៌​វិជ្ជាជីវៈ រក្សាឲ្យបាននូវកិតិ្តនាមជាកងទ័ពអាវស ដែលមាន​ចិត្តស្មោះ​សរ​ជួយ​សង្រ្គោះ​អាយុជីវិត​ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ត្រូវចែករំលែកចំណេះដឹងទៅវិញទៅមក ដោយ​មាន​ការ​បណ្តុះបណ្តាលបន្តផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត សំដៅ​បង្កើន​ចំណេះ​ដឹង​គ្រូពេទ្យ​ប្រកប​ដោយសមត្ថភាពខ្ពស់ និងត្រូវចូលរួមក្នុងគណៈវិជ្ជាជីវៈ ដែលជា​កាតព្វកិច្ច​មិន​អាច​ខ្វះ​បាន​។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃ​ព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​ប្រជាពលរដ្ឋយើង ជាពិសេសការលើកកម្ពស់គុណភាពការផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និង​ឯកជន ដែលជាដៃគូជួយបំពេញបន្ថែមក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយគ្នានោះដែរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជា​ប្រធាន​កិតិ្តយសសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជន នៅកម្ពុជា បានលើកឡើងដែរថា សមាគម​អ្នក​ផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានបង្កើតឡើងមុនបរិបទកូវីដ-១៩ ក្នុង​ឆ្នាំ​២០១៩​។

ជាចុងក្រោយឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជា​ប្រធាន​សមាគម​អ្នក​ផ្តល់​សេវាសុខាភិបាលឯកជននៅកម្ពុជា បានប្តេជ្ញាចិត្តបន្ត អនុវត្តការងារក្នុងវិជ្ជាជីវៈសុខាភិបាល ប្រកប​ដោយកាយវិការមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ក្រោម​ការ​ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។ មុននឹងបញ្ចប់ឯកឧត្តម ប្រធានសមាគម ក៏បានធ្វើការប្តេជ្ញាចិត្ត និងដាក់ចេញផែនការមួយចំនួនសម្រាប់សមាគមអនុវត្តដូចខាងក្រោម៖ បន្តអនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និងចូលរួមធ្វើការផ្សព្វផ្សាយច្បាប់ គោលការណែនាំ គោល​នយោបាយ ប្រកាស ឬសារាចរណ៍ណែនាំ ជូនដល់សមាជិក សមាជិកា សមាគមដើម្បីអនុវត្តន៍ និងជំរុញបន្ថែមដល់សមាជិក សមាគមត្រូវចុះឈ្មោះ ក្នុងគណៈវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និង​ទៀង​ទាត់​ ព្រមទាំងបន្តពង្រីកកិច្ចសហប្រតិបតិ្តការជាមួយសមាគមអ្នកសារព័ត៌មាន សមាគមអ្នកច្បាប់ និង​ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត និងពង្រីក សមាជិកបន្ថែមនៅតាមបណ្តាខេត្ត ដើម្បីពង្រឹង​យន្ត​ការ​សកម្មភាពការងារសមាគមផងដែរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm