ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​កើន​ឡើង​ដល់ ២០​នាក់​

2022/07/02 08:15:07 pm        843

​ឥណ្ឌា៖ កងទ័ព​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា បាន​រកឃើញ​សាកសព ​20​នាក់​ពី​កន្លែង​មាន​បំណាក់​ដីដែល​បាន​កប់​ជំរំ​សាងសង់​ផ្លូវ​រថភ្លើង​មួយ​កន្លែង បន្ទាប់ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​នៅ​ថ្ងៃ​ទី​2។

កងកម្លាំង​សន្តិសុខ និង​ក្រុម​សង្គ្រោះ​គ្រោះ​មហន្តរាយនៅតែ​បន្ត ​ជួយសង្គ្រោះ​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀតដែល​ត្រូវ​បាន​គេ​ព្រួយបារម្ភ​ថា​ ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៅ​កន្លែង​កើតមាន​ឧប្បត្តិហេតុ​ក្នុង​រដ្ឋ​ Manipur​។ ​ជនរងគ្រោះ​ភាគច្រើន​ជា​ទាហាន​បម្រុង​ដែល​បាន​ធ្វើការ​លើ​គម្រោង​ផ្លូវ​រថភ្លើង​។ សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​បាន​និយាយ​ថា ​មនុស្ស ​18​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ដោយ​មាន​សុវត្ថិភាព​រហូតមកដល់​ពេលនេះ ខណៈ​ទាហាន​បម្រុង 15នាក់ និង​ជន​ស៊ីវិល 29នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។

​អ្នកនាំពាក្យ​កងទ័ព​លោក Sumit Kumar Sharma និយាយថា ក្រុម​ជួយ​សង្គ្រោះ​បាន​ជីក​កកាយ​ដីល្បាប់ និង​យក​ផ្ទាំង​ថ្ម​ចេញដើម្បី​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​បន្ថែមទៀត​។ ​ប្រធាន​រដ្ឋមន្ត្រី​រដ្ឋ​ Manipur លោក N. Biren Singh បាន​សរសេរ​នៅ​លើ​បណ្ដាញ Twitter ថា​ ការបាត់បង់​អាយុជីវិត​រួម​មាន​ទាំង​បុគ្គលិក​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ជា​រឿង​សោកសៅ​បំផុត​។ តំបន់​ភាគ​ឦសាន​ដាច់ស្រយាល​របស់​ប្រទេស​ឥណ្ឌា បាន​ទទួលរង​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះបង្ក​ឱ្យ​មាន​បំណាក់​ដី និង​ទឹកជំនន់​។​ អ្នក​ជំនាញ​និយាយថា បម្រែបម្រួល​អាកាសធាតុ​កំពុង​បង្កើន​ចំនួន​ឧប្បត្តិហេតុ​ បណ្តាល​មក​ពី​អាកាសធាតុ​នៅ​ជុំវិញ​ពិភពលោក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm