ទ័ពមួកខៀវកម្ពុជា ទទួលការកោតសរសើរពី UN ខណៈកំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង

2022/07/02 09:35:21 pm        1.0 K

ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ​កងទ័ពមួកខៀវកម្ពុជាដែលកំពុងឈរជើងបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិUN​ នៅប្រទេសស៊ូដង់ខាងត្បូង បាននិងកំពុង​ទទួល​ការគាំទ្រ ​ការកោតសរសើរពីមេបញ្ជាការUN ​និងបណ្តាពលរដ្ឋនៅក្នុងតំបន់បេសកកម្ម​នៅ​តាមទីក្រុងរដ្ឋធានីសំខាន់ៗចំនួន៦ រួមមាន រដ្ឋធានី Juba ទីក្រុងBor , Malakal, Wau, Bentiu, និងទីក្រុងទីRumbekនៅក្នុងប្រទេស​ស៊ូដង់ខាងត្បូង។

បើតាមលោកវរសេនីយ៍ឯក ទេស សីហា មេបញ្ជាការកងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការ​សហប្រជាជាតិ UNនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង អោយBTV នឹង​នៅថ្ងៃទី២​ ខែ​កក្កដា​នេះ ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ​ កម្លាំង​អាវុធ​ហត្ថមួកខៀវកម្ពុជា ត្រូវបាន​ដាក់​ពង្រាយកងកម្លាំងឈរបំពេញបេសកកម្មថែរក្សាសន្តិភាពUN ​នៅ​ប្រទេសស៊ូដង់​ខាងត្បូងចំនួន ៦ទីតាំង និងឈរជើងនៅ៧គោលដៅ ។

លោកមេបញ្ជាការ ​បានឱ្យដឹងថា​ ភារៈកិច្ចសំខាន់​ដែលកម្លាំងអាវុធហត្ថត្រូវធ្វើ គឺ​មាន​ការការ​ពារអម​ដំណើរ​ឥស្សរជន UN និងដំណើរទស្សនកិច្ច បណ្ដាថ្នាក់ដឹកនាំប្រទេស ​បរិច្ចាគកងកម្លាំង ចុះត្រួត​ពិនិត្យសន្តិសុខ តាមច្រកចេញ-ចូល ក្នុងបន្ទាយUN ត្រួតពិនិត្យសម្ភារៈកងកម្លាំងប្ដូរវេន ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ​ត្រួតពិនិត្យការធ្វើចត្តាឡីស័ក ត្រួត​ពិនិត្យ​តាម​រថយន្ដពង្រឹង​​ការការ​ពារជម្ងឺកូវីដ-១៩ បានជាង៧០០០លើក ជាដើម។

លោកវរសេនីយ៍ឯក ​ទេស សីហា ​បន្តថា ​ការងារបេសកកម្មសំខាន់ៗក្រៅពីនេះ គឺកងកម្លាំងអាវុធ​ហត្ថ​កម្ពុជាយើង ​បានចុះ ត្រួតពិនិត្យប័ណ្ណបើកបរ​ និងមិនពាក់មិនពាក់ខ្សែក្រវ៉ាត់ ត្រួតពិនិត្យល្បឿន​រថយន្ត អាកុល ល្បាតថ្មើរជើង​ និងចុះល្បាតនៅក្នុងបន្ទាយ​UN ល្បាតក្នុងទីក្រុង ត្រួតពិនិត្យ​កងកម្លាំងប្តូរវេន​ ត្រួតពិនិត្យសម្ភារៈកងប្តូរវេន ​សម្រួល​ចរាចរណ៍​ឱ្យ​ក្បួន​រថយន្ត​ព្រលាន​យន្តហោះ (Movcon) ​សហការត្រួតពិនិត្យស៊ើបអង្កេតឧប្បត្តិវហេតុនានា ​ជាច្រើនករណីទៀត ទទួល​ភាព​ជោគជ័យ​លើគ្រប់ភារកិច្ច។

លោក បញ្ជាក់ថា បច្ចុប្បន្ន កងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការ​សហប្រជាជាតិ​ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួន៧៣នាក់ ​ហើយក្រៅពីនេះកម្ពុជា​យើង​ក៏​មានមន្ត្រីទ័ពមួកខៀវជាអ្នក​សង្កេតការណ៍​ម្នាក់​ធ្វើការ​ជាមួយមេបញ្ជា​UN​នៅក្នុងប្រទេសស៊ូដង់​ផងដែរ។

សូមបញ្ជាក់ឱ្យដឹងដែរថា ចាប់តាំងពិឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូនកងទ័ព​រក្សាសន្តិភាព សរុបចំនួន៨៣០២នាក់ ​ក្នុងនោះ​កម្លាំងនារីមានចំនួន៥៨០នាក់ ទៅចូលរួមបំពេញ​បេសកកម្មចំនួន១១ នៅប្រទេសចំនួន៩ រួមមាន​ ស៊ូសង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីរី សាយប្រឹស ម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងយេម៉ែន។ បច្ចុប្បន្ន ​កងទ័ពរក្សាសន្តិភាពរបស់កម្ពុជា មានចំនួនជាង ៨០០នាក់​ កំពុងបំពេញបេសកកម្មនៅប្រទេស ​ចំនួន៥ មានស៊ូដង់ ស៊ូដង់ខាងត្បួង ម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        373
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm