វិទ្យាល័យ AUPP ប្រគល់សញ្ញាបត្រចំនួនពីរជាលើកដំបូងដល់សិស្សបញ្ចប់ថ្នាក់វិទ្យាល័យ

2022/07/03 06:10:20 pm        1.3 K

លោក William E. Thomas នាយកវិទ្យាល័យ AUPP បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនេះឱ្យដឹងថា វិទ្យាល័យ AUPP បានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ចំនួនពីរ គឺសញ្ញាបត្រស្ដង់ដារសហរដ្ឋអាមេរិកពីគ្រឹះស្ថានសិក្សា Foxcroft Academy និងសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាជាលើកដំបូងរបស់ខ្លួនជូនដល់សិស្សានុសិស្សរបស់ខ្លូន។ សិស្សជាប់សញ្ញាបត្រត្រូវបន្ដការសិក្សានៅ សហរដ្ឋអាមេរិក អូស្រ្តាលី ស្វីស ញូវហ្សាលែន និងប្រទេសថៃ ព្រឹកថ្ងៃទី០២កក្កដាម្សិលមិញ។​

សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ AUPP ទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិនៅពេលបញ្ចប់ការសិក្សា ដែលអាចផ្ដល់ឱកាសទូលំទូលាយក្នុងការបន្ដការសិក្សាថ្នាក់ឧត្តមសិក្សាស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក។

 សិស្សឆ្នើមប្រចាំជំនាន់ឆ្នាំ២០២២ ឈ្មោះ ហ៊ី ពុទ្ធីរតន៍ ត្រូវបានទទួលរង្វាន់ជាសិស្សកិត្តិយសដែលមានលំដាប់ពិន្ទុ GPA ខ្ពស់បំផុតក្នុងចំណោមសិស្សានុសិស្សដែលបញ្ចប់ការសិក្សា។ សមិទ្ធផលដ៏អស្ចារ្យរបស់សិស្សានុសិស្ស គឺសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសម្ថតភាពក្នុងការសិក្សារបស់ពួកគេ ក៏ដូចជាការគាំទ្រ និងជំនួយពីលោកគ្រូអ្នកគ្រូរបស់ពួកគេ។

 លោក William E. Thomas នាយកវិទ្យាល័យ AUPPបានបន្តថា “ជាដំបូង ខ្ញុំសូមស្នើឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាទាំងអស់ចំណាយពេលបន្តិចនៅថ្ងៃនេះ ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្រក្មួយៗ ដែលជាហេតុនាំឱ្យក្មួយអាចមានថ្ងៃនេះ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាង ក្នុងការទទួលបាននូវឱកាសដែលក្មួយៗបានទទួលនោះទេ។ ក្មួយៗគឺតំណាងឱ្យអ្នកដឹកនាំជំនាន់ក្រោយ ហើយភាពជាអ្នកដឹកនាំនឹងនាំមកនូវទំនួលខុសត្រូវដល់ក្មួយៗ”

វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២។ កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។

គ្រឹះស្ថានសិក្សា Foxcroft Academy ដែលជាដៃគូរបស់វិទ្យាល័យ AUPP ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមធ្យមសិក្សាឯកជននៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨២៣ និងជាវិទ្យាល័យដំបូងគេដែលត្រូវបានទទួលស្គាល់ បន្ទាប់ពីរដ្ឋ Maine ក្លាយជារដ្ឋផ្លូវការរបស់សហរដ្ឋអាមេរិក។ គ្រឹះស្ថានសិក្សា Foxcroft Academy ជាគ្រឹះស្ថានមធ្យមសិក្សាឯកជនមានអាយុកាលជាង ២០០ឆ្នាំដែលផ្ដោតលើការអប់រំជានិរន្ដរភាព៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm