ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងឃុំដូង ស្រុករមាសហែក

2022/07/03 08:31:08 pm        634

ស្វាយរៀង៖ សមិទ្ធផលនានារួមមាន អគារសាលាបឋមសិក្សា ទីចាត់ការ មតេ្តយ្យសិក្សាវត្តដូង និងសមិទ្ធផលនានា ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបាន​ប្រារព្ធ​ពិធីសម្ពោធបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ​កាលពីថ្ងៃទី០២ ខែកក្កដាម្សិលមិញ ក្រោមវត្តមាន ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត និងជា​ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ។

ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍​សំណេះសំណាល និងបណ្ដាំ​ផ្ញើសាក​សួរសុខទុក្ខពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា ជូនចំពោះបង​ប្អូន​ពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សា​នុសិស្ស ដែលបានអញ្ជើញមកចូលរួម​អបអរ​សាទរ​សមិទ្ធផលថ្មីៗ​ដែលកើតឡើង​នៅក្នុងឃុំដូងនាឱកាសនោះ។

ឯកឧត្តម ក្នុងនាម​ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះជួយស្រុក ​លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និង​សិស្សានុសិស្សទាំងអស់ ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ បណ្តាក្រុមហ៊ុន និង​សប្បុរសជននានា ដែលបានរួមចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកសាង​សមិទ្ធផលថ្មីៗ​បន្ថែមទៀត​ផ្តល់ជូនដល់ពលរដ្ឋ ​ពិសេសផ្ដល់ជូនសិស្សានុសិស្ស ចូលសិក្សារៀនសូត្រ ខណៈដែល​តំបន់ជាយដែនមួយនេះ ប្រឈមនឹងការកង្វះអាគារសិក្សា ​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីប្រើប្រាស់។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម សៅ សុខា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពិសេស​ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសមិទ្ធផលដែលកើត​មាននៅតំបន់នេះ​ឲ្យបានគង់វង្ស​សម្រាប់​ប្រើប្រាស់ ​ផ្តល់ឲ្យកូនចៅរបស់យើងបាន​ចូល​សិក្សារៀនសូត្រក្រេបយកចំណេះដឹងកសាង​ធនធាន​មនុស្ស ដើម្បីបន្តចូលរួមការពារ និងអភិវឌ្ឍន៍​ជាតិ ពីបច្ចុប្បន្ន និងទៅអនាគត ពិសេស​ត្រូវធ្វើការ​ទប់ស្កាត់​រាល់សកម្មដែលបង្កឡើងដោយជនអគតិមួយចំនួន ​ក្នុងការវាយប្រហារ​មកលើការដឹកនាំ​របស់​រាជរដ្ឋាភិបាលបច្ចុប្បន្ន ​ក៏ដូចជាធ្វើការនឹងបន្តអនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាព​បន្ថែម​ទៀត ដើម្បីរួមចំណែកថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់រក្សាសន្តិភាពអោយបានគង់វង្ស ​នាំកូនចៅ និង​ក្រុមគ្រួសារ​ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ ឲ្យបានគ្រប់ៗគ្នា ​ពិសេសបន្តអនុវត្តវិធានការរបស់​ក្រសួង​សុខាភិបាល ៣ការពារ និង ៣កុំ ​ឲ្យបានខ្ជាប់ខ្ជួនតាមរយៈ​ ការពាក់ម៉ាស រក្សាគំលាត ខណៈដែល​ជំងឺកូវីដ-១៩ ​បាននិងកំពុងបន្តកើតមាននៅក្នុងសហគមន៍សារជាថ្មី ៕

អត្ថបទ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm