ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Valreriy​ ជួយ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​គិរីវង់ ២-១ ក្នុង​ការ​បង្ហាញខ្លួន​ដំបូង

2021/04/27 09:59:58 am        437

បាល់ទាត់៖ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន Valeriy Hryshyn​ បាន​បង្ហាញ​ខ្លួន​លើកដំបូង ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​ហើយ បន្ទាប់ពី​ត្រូវ​បាន​គ្រូ​បង្វឹក​លោក Oleg Starynskyi ដាក់​លេង​នៅ​វគ្គ​ទី​២ និង​រក​បាន ១​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ លើ​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៤ នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្ត​តាកែវ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ជំនួប​ដ៏​តានតឹង​នេះ ក្រុម​សិង្ហ​ក្រហមបាន​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុននៅ​នាទី​៣៦ បន្ទាប់ពី​ខ្សែបម្រើ​-​ប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី Andres Nieto តែ​ត​ទម្លាក់​ឲ្យ​ខ្សែការពារ កុក បូរី​ស តែ​ត​បញ្ចូល​ទី​បានសម្រេច។ ប៉ុន្ដែ​ទន្ទឹម​ជាមួយ​ការ​បំបែក​ពង់​មាន់បាន​មុន ​ពី​សំណាក់​ក្រុម​ភ្ញៀវ ក្រុម​មាន់គក​គិរីវង់ក៏បាន​បង្កើត​ឱកាស និង​ដាក់​សម្ពាធ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ជាច្រើនលើក​ច្រើនសារ​ផងដែរ តែ​គ្មាន​សំណាង​ក្នុង​ការបញ្ចប់​ទី។​ ​ចូល​វគ្គ​ទី​២ ការប្រកួត​កាន់តែ​ស្វិតស្វាញ ខណៈ​ក្រោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​ក្រែ​ន Valeriy Hryshyn ប្ដូរ​ចូល​នៅ​នាទី​៦៨ គេ​បាន​បង្ក​គ្រោះថ្នាក់​ច្រើន​ដ៏​ក្រុម​ម្ចាស់ផ្ទះ ជាក់ស្ដែង​នៅ​នាទី​៨០ គេ​បាន​ស៊ុត​គ្រាប់​ទី​២ ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​យ៉ាង​ល្អ ក្រោយ​ឆក់​បាល់​បាន​ពី​ប្រធាន​ក្រុម​គិរីវង់ ចាន់ ឧ​ត្ត​ម ដែល​ទប់​បាល់​មិនបាន​ល្អ ។ យ៉ាងណាមិញ​គិរីវង់ក៏មាន​ឱកាស​វាយបក​បាន ១​គ្រាប់​វិញ​ដែរ ដោយ​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន David Julien នៅ​នាទី​៨៩ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។​

​នេះ​គឺជា​ជ័យជម្នះ​ក្រៅ​ដី​លើក​ទី​២ របស់​អតីត​ក្រុម​ជើងឯក ៦​សម័យកាល​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ប្រកួត​បើកឆាក​ ពួកគេ​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ៧-១។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​លោក Oleg Starynskyi​ ឡើងឈរ​កំពូល​តារាង​វិញ​បណ្ដោះអាសន្ន តែមាន ៦​ពិន្ទុ​ក្នុង​ដៃ និង​គ្រាប់​បាល់​ចំណេញ ៧​គ្រាប់ ស្មើគ្នា​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដែរ។ ចំណែក​គិរីវង់បាន​ស្គាល់​បរាជ័យ​ជា​លើក​ទី​២ ក្នុងចំណោម ៣​ប្រកួត ខណៈ ២​ប្រកួត​ដំបូងគឺ​ឈ្នះ​អាស៊ី​អឺរ៉ុប ៤-២ និង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ២-០៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm