ប៊ូ​ខាវ​ប្ដេជ្ញា​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ World Fight ​នៅ​ស្ដា​ត​មរតក​តេ​ជោ ក្រោយ​ខកខាន​ប្រកួត ៣​ឆ្នាំ​

2022/07/04 06:02:37 pm        9.0 K

​ប្រដាល់៖ ជើង​ខ្លាំង​ប្រដាល់​ថៃ​ Buakaw Banchamek (​ប៊ូ​ខាវ​) បានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ដើម្បី​បង្ហាញ​សមត្ថភាព​ជាថ្មីនៅក្នុង​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Tournament 2022 / Kun Khmer Series» ​នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​ខ្លួន​បាន​ខកខាន​ប្រកួត​អស់​រយៈពេល​ប្រមាណ ៣​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ធ្វើដំណើរ​មកដល់​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា​ម្សិលមិញ ដែល​ទទួល​ស្វាគមន៍​ដោយ​លោក តូ​នី អាន់ ប្រធាន​ស្ថាន​ប័ន​ World Fight ​ប៊ូ​ខាវ បាន​សម្ដែង​ការពេញចិត្តចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ World Fight ​ដែលជា​កម្មវិធី​មួយ​ដ៏​ធំ ហើយ​រូបគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព មិន​ឲ្យ​អ្នកទស្សនា​ខកបំណង​ឡើយ ពិសេស​ជំនួប​លើកដំបូងជាមួយ​កីឡាករ​ប៉េ​ឡា​រុស​ Varats Dzmitry ​តែម្ដង។​ ​​គួរ​ដឹងថា ប៊ូ​ខាវនឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​ Varats Dzmitry ​ក្នុងនាម​គូ​ទី​៤ នៃ​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​» នា​ល្ងាច​ថ្ងៃ​ពុធ​នេះ។ រីឯ​គូប្រកួត ៤​គូ​ផ្សេងទៀតសុទ្ធ​តែមាន​កីឡាករ​-​កីឡាការិនី​កម្ពុជាត្រូវ​តតាំង​ជាមួយ​កីឡាករ​បរទេស ដូចជា​កីឡាករ កាន់ ម៉េង​ហុង ជួប​កីឡាករ​អូ​ស្ដ្រី​លី​ Dylan Eagle ​ទម្ងន់ ៥៥,៣​គីឡូក្រាម។ កីឡាករ បឺត សង្ឃឹម ជួប​ជើង​ខ្លាំង​ថៃ​ Penthep Eakmuangnon ​ទម្ងន់ ៥៧,២​គីឡូក្រាម។ កីឡាករ ម៉ឺន មេ​ឃា ជួប​កីឡាករ​ប្រេ​ស៊ី​ល​ Felype Souza ​ទម្ងន់ ៦១,២​គីឡូក្រាម និង​កីឡាការិនី ទូច ច័ន្ទ​វ​ត្តី ជួប​កីឡាការិនី​អេ​ស្ដូ​នី​ Marie Ruumet​។​

​ចំពោះ​អាជ្ញាធរ​កីឡារួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើងដែល​នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ទាំង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ខ្មែរលើ​ឆាក​អន្ដរជាតិ​ផង និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។ ព្រឹត្តិការណ៍​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm