ប្រដាល់​គុន​ខ្មែរ​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខារ៉ាបាវ​ចាប់ផ្តើម​រដូវ​កាល​ទី​៨ ជាមួយ​នឹង​ការគាំទ្រ​ពេញ​ទំហឹង​

2022/07/04 06:54:11 pm        447

​ប្រដាល់៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ បានចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ នៅ​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យរបស់​អគ្គនាយកដ្ឋាន វិទ្យុ និង​ទូរទស្សន៍​បាយ័ន​។

​​ភេសជ្ជៈ​ប៉ូវ​កំលាំង​ខា​រ៉ា​បាវ​ដែលជា​ដៃគូ​ឧបត្ថម្ភ​នៅ​សង្វៀន​គុន​ខ្មែរ​ទូរទស្សន៍​បាយ័ន​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ បាន​បន្ត​សហការ​បន្ត​ទៀត​ជាមួយ​ទូរទស្សន៍​បាយ័ន ក្នុង​ការរៀបចំ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ដែលមាន​ការគាំទ្រ​ជាងគេ​បំផុត​នៅ​កម្ពុជា​។ ​រដូវ​កាល​ទី​៨ បាន​ចាប់ផ្តើម​នៅវេលា​ម៉ោង ៦ល្ងាចម្សិលមិញ​ជាមួយនឹង​វត្តមាន​អ្នកគាំទ្រ​ពេញ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹង​មានជ័យ និង​មាន​អ្នកគាំទ្រ​មួយចំនួនធំ​មិនអាច​ចូល​ទស្សនា​ផ្ទាល់​បាន ដោយសារ​កន្លែង​អង្គុយ​ទស្សនា​មានកំណត់​។ ​​វត្តមាន​កីឡាករ​កំពូល​​កម្ពុជា​បួនរូប​រួមមាន ពេជ្រ សម្បត្តិ, ធន់ ផានិត, ផាន់ ផាន់​ណាត់ និង​ជ័រ​ពៅ ខណៈ​កីឡាករ​ថៃ​ខ្លាំងៗ​បួនរូប​រួមមាន ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក, រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀរ, ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន និងផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក និង​ប្រកួត​ខ្វែងគ្នា​កម្ពុជា-ថៃ​ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​។

​​រូបមន្ត​នៃ​ការប្រកួត​នោះ​គឺកីឡាករ​កម្ពុជា និង​ថៃ​នៅ​ពូ​ល​ផ្សេងគ្នា តែ​ត្រូវ​ប្រកួត​គ្នា​កម្ពុជា​ប៉ះ​ថៃ​សរុប​ម្នាក់​បួន​ប្រកួត ដណ្តើមយក​ជ័យជំនះ ៣ពិន្ទុ និង​អ្នកចាញ់ ១ពិន្ទុ គ្មាន​ស្មើ​។ ​​កីឡាករ​ដែល​ឈរ​លេខ ១ និង​លេខ ២ ក្នុង​ពូ​ល​នីមួយៗ​នឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​កីឡាករ​ក្នុង​ពូ​ល​នីមួយៗ​ត្រូវ​ជួប​លេខ ១ និង​លេខ ២ ពូ​ល​ខ្លួនឯង​នៅ​វគ្គ​នោះ មុនដ​ល់វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ដាច់ខាត​ត្រូវតែ​កីឡាករ​កម្ពុជាជួប​ថៃ​។ ​​ការប្រកួត​ជុំ​ទី ១ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ កីឡាករ​កម្ពុជា​ពីររូប​រួមមាន ផាន ផាន់​ណាត់ និង ពេជ្រ សម្បត្តិ​ សុទ្ធតែ​បាត់បង់​បី​ពិន្ទុ​ដូចគ្នា​ក្រោយ​ចាញ់​កីឡាករ​ថៃ រ៉ា​ក់​ថែ ស៊ិត​អា​ចាន​បៀរ និង ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​ ដោយ​ពិន្ទុ​ដូចគ្នា​។ ​ជុំ​ទី២ ពីរ​គូរ​ទៀត​នឹង​ជួបគ្នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​រួមមាន ធន់ ផានិត ជួប​ជាមួយ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន និង​ជ័រ​ពៅ ជួប ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm