ពលរដ្ឋខេត្តកណ្តាល ចាក់វ៉ាក់សាំងដូសជំរុញមានសន្ទស្សន៍លឿន ក្រោយមានករណីឆ្លងកូវីដជាថ្មី

2022/07/04 07:30:12 pm        696

កណ្ដាល៖ ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩​ នៅខេត្តកណ្តាល ហាក់មានសន្ទស្សន៍​លឿន​ឡើងវិញ បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីកើតឡើងវិញ​នៃការរាតត្បាត​កូវីដ១៩ និងកូវីដអូមីក្រុង លើអ្នកដំណើរអន្តរជាតិផង និងប្រពលរដ្ឋនៅក្នុងសហគមន៍។

បើតាមវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ ដែលជាមន្ទីរពេទ្យធំជាងគេនៅក្នុង​ខេត្តកណ្តាល ​បានថ្លែងប្រាប់BTVនៅថ្ងៃទី៤ ខែកក្ដដានេះថា ​បច្ចុប្បន្ននៅក្នុងមន្ទីរពេទ្យជ័យជំនះ បាននឹង​កំពុងដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៥ ហើយ​បន្ទាប់​ពីក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីកើតឡើងវិញ​នៃការរាតត្បាតកូវីដ១៩មក ក្នុងរយៈពេលប្រមាណ ១សប្តាហ៍មកនេះ បណ្តាពលរដ្ឋបានមកចាក់វ៉ាក់​សាំង​ដូស​ជំរុញ​ស្រប​ការ​ណាត់​របស់ក្រុមពេទ្យបានច្រើន​ ជាពិសេសសម្រាប់ពលរដ្ឋដែលត្រូវចាក់ដូសទី៣ដល់ដូសទី៥។

សម្រាប់បណ្តាពលរដ្ឋវិញ ​នៅក្នុង​អំឡុងពេលនេះ ហាក់មានការយល់ដឹងច្រើនអំពី​ការ​ចាក់វ៉ាក់​សាំងដូស​​ជំរុញ ក្នុងការពង្រឹង​ភាពសាំង​នៅក្នុងខ្លួន​ និងនៅក្នុងសហគមន៍ ហើយគេបានឆ្លៀត​ពេលវេលាមកចាក់ ​បើទោះគេមានភាពមមាញឹកនៅក្នុងការងារ​ ប្រកប​របរ​រកស៊ីយ៉ាងណាក៏ដោយ។

​បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល​ខេត្តកណ្តាល ​បានថ្លែងជា នៅក្នុងអំឡុង​ពេលនេះ នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្តកណ្តាល គឺបាននឹង​កំពុង​ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ​ចាប់ពីដូសទី១ ​រហូតដល់ដូសទី៤ ​ជូនពលរដ្ឋវ័យ៣ឆ្នាំ​ឡើងទៅ ។ ដោយឡែកការចាក់ដូសទី៥ ផ្តល់​ជូនដល់ក្រុម​អាទិភាពជួរមុខ។

វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់ថា សម្រាប់ការចាក់នៅក្នុងរយៈពេលប្រមាណ ​១សប្តាហ៍នេះ ហាក់មាន​សន្ទស្សន៍លឿន​ ក្នុងនោះ ដូសទី៣ជាមធ្យមចាក់បាន៨៥.៦៧% ​នៃចំនួនគោលដៅសរុប ហើយគិតតែលើក្រុមមនុស្សវ័យចាប់ពី១២ឆ្នាំដល់១៧ឆ្នាំចាក់បានប្រមាណជាង៩០%។ ដោយឡែកដូសទី៤ ជាមធ្យមចាក់បាន១៩% នៃចំនួនគោលដៅសរុប ដោយឡែកដូសទី៥​ចាក់បានប្រមាណជាង ១% នៃចំនួនគោលដៅសរុប។

សម្រាប់ក្រុមក្មេងអាយុ ៣ឆ្នាំដល់៥ឆ្នាំ​ ក្រុមគ្រូពេទ្យខេត្តកណ្តាល បានប្រកាសនឹងចាប់ផ្តើមចាក់​ដូសទី៣​ ចាប់ពីថ្ងៃទី៦​ ខែក​ក្កដានេះតទៅ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm