កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur ឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam លើក​ទី២ ក្នុង​អាជីព​

2022/07/04 07:59:46 pm        119

​វាយកូនបាល់៖ កីឡាការិនី​វាយ​កូន​បាល់​ទុយ​នេ​ស៊ី Ons Jabeur បាន​កក់​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ Grand Slam ជា​លើកដំបូង​ក្នុង​អាជីព ក្រោយ​យកឈ្នះ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Elise Mertens នៅ Wimbledon​។ ​​បន្ទាប់ពី​សិត​ទី១ ដ៏​តាន​តឹ​ន ៧-៦(៩-៧) Ons Jabeur បាន​យកឈ្នះ​នៅ​សិត​ទី២ ដោយ​លទ្ធផល ៦-៤​។

​​ជុំ​បន្ត Ons Jabeur នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​ឆេ​ក Marie Bouzkova ពោលគឺ​កីឡាការិនី​ទាំង២ សុទ្ធតែ​មិនដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា ​ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់​លំដាប់ Grand Slam​។ ​ចំណែកឯ​កីឡាការិនី​អង់គ្លេស Heather Watson បាន​ធ្លាក់​ពី​ការប្រកួត​ហើយ ​ក្រោយ​ចាញ់​កីឡាការិនី​អាល្លឺម៉ង់ Jule Niemeier​។

​​Watson ជា​កីឡាការិនី​តែ​ម្នាក់​របស់​អង់គ្លេស​ដែល​មកដល់​វគ្គ​នេះ និង​ប៉ុនប៉ង​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ជា​លើកដំបូង​ក្នុង​អាជីព តែ​បែ​ជា​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​លំដាប់​លេខ៩៧ ពិភពលោក Niemeier ៦-២ និង ៦-៤​។ ​​នេះ​ជាការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍ Grand Slam លើក​ទី៤២ សំរាប់ Heather Watson តែ​មិន​ដែលមាន​លទ្ធផល​ល្អ​ឈានដល់​វគ្គ ៨នាក់​ចុងក្រោយ​ឡើយ​។ ​Jule Niemeier នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ១០៣ ពិភពលោក Tatjana Maria៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm