Carlos Sainz ឈ្នះ​ការប្រកួត F1 លើកដំបូង​ក្នុង​អាជីព​

2022/07/04 09:51:54 pm        88

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 អេ​ស្ប៉ា​ញ Carlos Sainz បាន​ស្គាល់​ជ័យជំនះ​ដំបូង​ក្នុង​អាជីព ក្រោយ​យកឈ្នះ​ការប្រកួត​នៅ​ទីលាន Silverstone ចក្រភព​អង់គ្លេស​។ ​ការប្រកួត​ចាប់ផ្តើម​ពេញ​ដោយ​គ្រោះថ្នាក់ បន្ទាប់ពី​ការ​ប៉ះទង្គិច​ពេល​ចេញ​ដំណើរ ដោយ​យើង​ឃើញ​រថយន្ត​កីឡាករ​ចិន Zhao Guanyu ក្រឡាប់​អូស​នឹង​ផ្លូវ និង​លត់​ផ្លោះ​របង​។

​​តែ​សំណាងល្អ​កីឡាករ​ចិន​របស់​ក្រុម Alfa Romeo រូប​នេះ​មិន​មាន​គ្រោះថ្នាក់​ឡើយ​។ ​ក្រោយ​ការ​ប៉ះទង្គិច​ជាច្រើន​រថយន្ត​នោះ ការប្រកួត​ក៏​ត្រូវ​បាន​ផ្អាក និង​ចាប់ផ្តើម​ឡើងវិញ​ដោយ Carlos Sainz បាន​វ៉ា​ជែង Max Verstappen តែ​ក៏​ត្រូវ​បាន​កីឡាករ​ហូ​ឡង់​វ៉ា​បាន​វិញ មុន​ពេលដែល Verstappen បាត់បង់​ការ​នាំ​មុខ​ដោយសារ​បែកកង់​។ ​ក្រោយមក Carlos Sainz បាន​រក្សា​ការ​នាំមុខ​របស់ខ្លួនរ​ហូត​ដល់​ទី​ព្រ័ត្រ ខណៈ​លេខ២ បាន​ទៅ​កីឡាករ​របស់ Red Bull, Sergio Perez​។ ​តំណែង​លេខ៣ វិញ​ពេញ​ដោយ​ការប្រកួតប្រជែង​រវាង​កីឡាករ​ ៣នាក់​រួមមាន Charles Leclerc, Lewis Hamilton និង Fernando Alonso ខណៈដែល​ចុងក្រោយ​ជើងឯក​ពិភពលោក ៧សម័យ Lewis Hamilton ដណ្តើមបាន​តំណែង​ចុងក្រោយ​គេ​នៃ​វេទិកា​កិត្តិយស​។

​​ដោយឡែក Max Verstappen បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៧ តាម​ពីក្រោយ Lando Norris, Fernando Alonso និង Charles Leclerc​។ ​ក្រោយ​ការប្រកួត​នៅ​អង់គ្លេស​នេះ កីឡាករ​របស់​ក្រុម Red Bull, Max Verstappen បន្ត​ការ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​មាន ១៨១ពិន្ទុ តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ក្រុម Sergio Perez មាន ១៤៧ពិន្ទុ និង​លេខ៣ Charles Leclerc មាន ១៣៨ពិន្ទុ និង Carlos Sainz លេខ៤ មាន ១២៧ពិន្ទុ​។ ​ទីលាន​បន្ទាប់ F1 នឹង​បន្តដំណើរ​ទៅ​ទឹកដី​អូទ្រីស​ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm