កីឡាករ​ហូ​ឡង់ Dylan Groenewegen ឈ្នះ​ដំណាក់​កាលទី៣ ប្រណាំង​កង់ Tour de France

2022/07/04 10:23:55 pm        137

​ប្រណាំង​កង់​៖ ​កីឡាករ​​ហូ​ឡង់ Dylan Groenewegen បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Tour de France តែ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert បន្ត​ការ​នាំមុខ​រួម​។

​​ដំណាក់កាល​ទី៣ ដែលមាន​ចម្ងាយ​ផ្លូវ ១៨២គីឡូម៉ែត្រ ពោលគឺ​បី​ដំណាក់កាល​ដំបូង​នេះ​ប្រណាំង​ចេញពី​ប្រទេស​ដា​ណឺ​ម៉ាក​នោះ កីឡាករ​វ័យ ២៩ឆ្នាំ Groenewegen បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ៤ម៉ោង ១១នាទី ៣៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert ក្នុង​ថេរវេលា​ដូចគ្នា និង​លេខ៣ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​មួយរូប​ទៀត Jasper Philipsen ក្នុង​ថេរវេលា​ដូចគ្នា​។

​​ដោយ​បី​ដំណាក់កាល​នេះកីឡាករ​របស់​ក្រុម Jumbo-Visma, Wout van Aert បន្ត​ការ​នាំមុខ​រួម​ចំណេញ ៧វិនាទី​ពី​អ្នក​លេខ២ កីឡាករ​មិត្ត​រួម​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Yves Lampaert របស់​ក្រុម Quick-Step និង​លេខ៣ កីឡាករ​ស្លូ​វេ​នី​អ្នកការពារ​តំណែង​ជើងឯក Tadej Pogacar យឺត​ជាង ១៤វិនាទី​។ ​​មិន​មាន​ការប្រកួត​ឡើយ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដំណាក់កាល​ទី៤ ថ្ងៃ​អង្គារ​ស្អែក Tour de France ឈាន​មកដល់​ទឹកដី​បារាំង​មាន​ចម្ងាយ​ផ្លូវ ១៧១.៥គីឡូម៉ែត្រ​៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm