អាជ្ញាធរមីនបើកកិច្ចប្រជុំជាមួយជាមួយផ្នែកពាក់ព័ន្ធ កំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”ដំណាក់កាលដំបូង

2022/07/05 02:47:20 pm        594

ភ្នំពេញ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីកំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលដំបូង។ 

ឯកឧត្តទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អង្គប្រជុំបានឯកភាពដូចខាងក្រោម ៖

 ១. បញ្ជាការដ្ឋានកងទ័ពជើងគោក ៖ បោសសម្អាតផ្ទៃដីក្នុងស្រុក/ក្រុងចំនួន ០៨ និងប្រកាសជាស្រុក/ក្រុងអស់មីនរួមមាន ៖ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) និងក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ)។

 ២. មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម (NPMEC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តត្បូងឃ្មុំ និងប្រកាសជាខេត្តអស់មីន។

 ៣. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តតាកែវ និងខេត្តកំពត និងប្រកាសជាខេត្តអស់មីន បន្ថែមលើធនធានដែល CMAC មានស្រាប់។ ជាមួយគ្នានេះ CMAC នឹងធ្វើការបោសសម្អាតផ្ទៃដីក្នុងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) និងប្រកាសជាស្រុកអស់មីន ដោយប្រើកម្លាំងចម្រុះជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀត ផែនការបន្ត ត្រូវអនុវត្តន៍ស្របតាមនីតិវិធីនៃការងារបោសសម្អាតមីន និងស្តង់ដាសកម្មភាពកំចាត់មីនកម្ពុជា ដោយតម្រូវឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យវាយតម្លៃលើស្ថានភាពរាល់គ្រប់ចម្ការមីនជាក់ស្តែង (ទំហំ ប្រភេទចម្ការមីន និងស្ថានភាពភូមិសាស្រ្ត) ដើម្បីលើកគម្រោងថវិកា និងពង្រាយកម្លាំងបោសសម្អាត។ ដំណើរការអនុវត្តតំបន់អស់មីន ដូចខាងក្រោម ៖ 

១/. ជ្រើសរើសតំបន់អាទិភាព

២/. វិភាគកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេស (Non-Technical Survey_NTS) ជាមួយប្រតិបត្តិករ

៣/. ធ្វើផែនការពង្រាយកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសរបស់ប្រតិបត្តិករ ដោយមានការអនុម័តពីអាជ្ញាធរមីន

៤/. ពង្រាយកម្លាំងកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសតាមការណែនាំរបស់អាជ្ញាធរមីន

៥/. កំណត់តំបន់បោសសម្អាត

៦/. វិភាគសមត្ថភាពបោសសម្អាតជាមួយប្រតិបត្តិករ

៧/. បែងចែកតំបន់បោសសម្អាតដល់ប្រតិបត្តិករ

៨/. ប្រតិបត្តិករពិនិត្យចម្ការមីន និងរៀបចំផែនការថវិកា បញ្ជូនមកអាជ្ញាធរមីន

៩/. ពិនិត្យ និងផ្តល់គម្រោងបោសសម្អាតដល់ប្រតិបត្តិករ

១០/. ការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព ត្រូវបានអនុវត្ត

១១/. ការប្រគល់ដីដែលបានបោសសម្អាតរួច និងការប្រកាសតំបន់អស់មីន  

សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm