UN សម្រេច​កំណត់​យក​ទ័ព​មួក​ខៀវ​អាយុ​ខ្ពស់​បំផុត​៥០​ឆ្នាំ ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ UN ទៅ​ក្រៅប្រទេស

2021/04/27 09:59:58 am        22

ភ្នំពេញ ៖ បន្ទាប់ពី​មាន​កម្លាំង​ទ័ព​មួក​ខៀវ​បណ្តា​ប្រទេស​ជាច្រើន ​បាន​ជួប​បញ្ហា​ប្រឈម​ការ​រាតត្បាត​មេរោគ​ឆ្លង​ COVID-19 នៅ​តាម​តំបន់​បេសកកម្ម​តាម​បណ្តា​ប្រទេស​មួយចំនួន​មក ​មកដល់ពេលនេះ​អង្គការសហប្រជាជាតិ ​ហៅ​កាត់​ថា UN បាន​តម្រូវ​អោយ​បណ្តា​ប្រទេស​បរិច្ចាគ​កងកំ​លាំង ​ត្រូវ​រៀបចំ​កង​កំលាំង​ទ័ព​មួក​ខៀវ ដែល​មាន​អាយុ​ខ្ពស់​បំផុត​៥០​ឆ្នាំ ​ហ្វឹកហ្វឺន​ជំនាញ​ត្រៀម​បញ្ជូន​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​UN ​នៅតាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម​។


បើតាម នាយ​ឧ​ត្ត​ម​សេនីយ៍​ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កំលាំង​សន្តិភាព បានឲ្យ​ដឹង​នៅ​ថ្ងៃទី​២៥ ខែមិថុនា​នេះ ថា ​នៅក្នុង​អំឡុង​ពេលដែល​ពិភពលោក ​កំពុង​ជួប​បញ្ហា​ការ​រាតត្បាត​មេរោគ ​COVID-19 ​នាពេល​ថ្មីៗ​នេះ​ អង្គការសហប្រជាជាតិ​បាន​ដាក់​ចេញ​នូវ​វិធានការណ៍​ថ្មី​ដោយ​កំណត់​វ័យ​របស់​កង​កំលាំង​មួក​ខៀវ​សម្រាប់​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​UN​ មាន​វ័យ​ខ្ពស់​បំផុត​ត្រឹម​៥០​ឆ្នាំ​ គឺ​អាច​ជ្រើសរើស​បញ្ជូន​ចូលរួម​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​UN​ នៅតាម​បណ្តា​ប្រទេស​មាន​ជម្លោះ​សង្គ្រាម​។

នាយ​ឧ​ត្ត​ម​សេនីយ៍​ សែម សុវណ្ណនី បន្តថា ​ការកំណត់​វ័យ ចំណាស់​ខ្ពស់​បំផុត​ត្រឹម​៥០​ឆ្នាំ​ សម្រាប់​កងទ័ព​មួក​ខៀវ​ចូលរួម​បេសកកម្ម​របស់​UN ​ខាងលើនេះ​ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​រក​ឃើញថា ​មេរោគ​កូ​វីដ​-១៩ ដែល​បាន​ចំលង​ចូល​ទៅក្នុង​ខ្លួន​មនុស្ស​ដែល​មាន​វ័យ​ចាស់ គឺ​វា​បង្ក​ហានិភ័យ​ខ្លាំង ​ជាពិសេស​ការពិបាក​តា​ម​ដាន ​និង​ពិបាក​ព្យាបាល​អោយ​ជាសះស្បើយ​ខ្លាំង ជាង​មនុស្ស​ដែល​មាន​វ័យក្មេង​។

ឯកឧត្តម បន្តថា​ ទន្ទឹមនឹង​បញ្ជូន​កង​លាំង​មួក​ខៀវ​ដែល​មាន​វ័យ​មិន​លើស​ពី​៥០​ឆ្នាំ​នោះ ​យើង​ក៏ត្រូវ​តម្រូវ​អោយ​កង​កំលាំង​ទាំងអស់ ត្រូវមាន​សុខភាព​កំលាំង​មាំមួន​ដែល​អាច​បន្សាំ​ទៅ​នឹង​អាកាសធាតុ​នៅ​ក្រៅ​ប្រទេស​ និង​ត្រូវមាន​ហ្វឹកហ្វឺន​ជំនាញ​បានច្បាស់លាស់​ មុននឹង​ចេញ​ចេញទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​របស់​UN​។

ឯកឧត្តម សែម​សុវណ្ណនី បន្តថា ​ចាប់តាំងពី​ឆ្នាំ​២០០៦ មកដល់​បច្ចុប្បន្ននេះ ​កម្ពុជា ​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ទៅ​បំពេញ​នៅ​ក្រៅ​ប្រទេស​បាន​ចំនួន​៦.៧៤២​នាក់​ក្នុងនោះ​ នារី​ចំនួន​៣៦២​នាក់​ ខណៈ​បច្ចុប្បន្ន មាន​កំ​លាំង​ចំនួន​ជិត​៨០០​នាក់ បាន​និងកំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​៥ រួមមាន​ប្រទេស​ស៊ូដង់ ​ស៊ូដង់​ខាងត្បូង​ ប្រទេស​ម៉ាលី អាហ្វ្រិក​កណ្តាល​ និង​ប្រទេស​លី​បង់ ហើយ​នៅ​ក្នុង​ចំណោម​កង​កំលាំង​ដែល​បំពេញបេសកកម្ម​នោះ ​គឺ​មិន​មាន​កងកំលាំង​ណា​ឆ្លង​ករណី​ថ្មី​នៃ​មេរោគ​COVID-19​នោះទេ​៕

​អត្ថបទ ៖ ​ស៊ុម សុខ​ជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm