អភិបាលខេត្តប៉ៃលិន ជំរុញសមត្ថកិច្ចការពារព្រំដែន ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន

2021/04/27 09:59:58 am        25

បាត់ដំបង៖ ខណៈកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញបន្ថែមទៅកាន់សមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែននានា ព្រោះខ្លាចមានជនខិលខូច អាចយកឱកាសនេះ ប្រព្រឹត្តិបទល្មើសឆ្លងដែនផ្សេងៗ។


ក្នុងឱកាសនាំយកគ្រឿងឧបភោគបរិភោគរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងការពារព្រំដែន លោកជំទាវ បាន ស្រីមុំ បានមានប្រសាស៍ថា សមត្ថកិច្ចកិច្ចការពារព្រំដែនទាំងអស់ ត្រូវបន្តរឹតបន្តឹងការលួចឆ្លងដែនខុសច្បាប់របស់ពលករមកពីប្រទេសថៃ មិនត្រូវឲ្យពលករណាម្នាក់គេចវេះការធ្វើចត្តាឡីស័ក តាមការអូសទាញញុះញង់ របស់ពួកមេខ្យល់ ហើយសមត្ថកិច្ចក៏មិនត្រូវពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ។


លោកជំទាវ បានបន្តថា នៅពេលមានពលករឆ្លងដែនមកពីថៃ ត្រូវនាំពួកគេឲ្យមន្ត្រីសុខាភិបាលពិនិត្យសុខភាព និងយកសំណាកឲ្យបានត្រឹមត្រូវ រួចបញ្ជូនទៅធ្វើចត្តាឡីស័កឲ្យគ្រប់តាមកាលកំណត់របស់ក្រសួងសុខាភិបាល រួមទាំងអនុវត្តនូវបីការពារ និងបីកុំ ឲ្យបានគ្រប់គ្នា។


លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ កងកម្លាំងទាំងអស់ មិនត្រូវភ្លេចការពារបូរណភាពទឹកដី គ្រប់គ្រង់បទល្មើសផ្សេងៗ ព្រោះខ្លាចជនខិលខូច ឃើញសមត្ថកិច្ចកំពុងជាប់ដៃ ក្នុងការងារជំងឺកូវីដ១៩នេះ ក៏នាំគ្នាប្រព្រឹត្តិបទល្មើសនានាតាមអំពើចិត្តនោះ។


ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន ក៏បាននាំនូវការសួរសុខទុក្ខពីសំណាកសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចំពោះកម្លាំងការពារព្រំដែន និងត្រូវថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យមានការឆ្លងជំងឺកូវីដ១៩។


គួរបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ត្រូវចែកជូនកងកម្លាំងការពារព្រំដែននោះ រួមមាន អង្ករ មី ផ្អក ទឹកស៊ីអ៊ីវ ត្រីខ ពងទា ទឹកបរិសុទ្ធ ម៉ាស់ ជែល អាល់កុល និងថវិកាមួយចំនួន៕ អត្ថបទ៖ បាន សុខរិទ្ធ




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm