អាជ្ញាធរភ្នំពេញដាក់ចេញវិធានការពីរចំណុចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ឡើងវិញកាន់តែច្រើន

2022/07/05 08:23:54 pm        759

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ សារឡើងវិញកាន់តែច្រើនចូលក្នុងសហគមន៍នោះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញវិធានការចំនួនពីរចំណុច រួមមាន ទី១. ជំរុញដំណើការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងមូលដ្ឋាន ចាប់ពីដូសមូលដ្ឋានរហូតដូសជំរុញ និងទី២. ពង្រឹងវិធានការរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ៣កុំ ៣ការពារ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកក្កដានេះ បានប្រាប់BTVថា បន្ទាប់ពី​ក្រសួង​សុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ឡើងវិញ ​ក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធរ​រាជធានីភ្នំពេញ ដែលមានការណែនាំពីអភិបាលរាជធានីភ្នំពេញ ​បានដាក់ចេញវិធានការចំនួន២​ចំណុច ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ​កាន់តែច្រើនចូលក្នុងសហគមន៍។

ក្រៅពីនេះ លោកបានបញ្ជាក់ថា​ អ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះដែលមានចំនួនតិចតួចនោះ គឺស្ថានភាពពួកគេមិនធ្ងន់ធ្ងរនោះទេ ​ព្រោះពួកគេ ​ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩​ជាច្រើនដូសរួចរាល់។

ប្រជាពលរដ្ឋ បានឡើងដែរថា ការឆ្លងជំងឺកូវីដសាឡើងវិញនេះ មានអារម្មណ៍ភ័យខ្លាចដែរ តែមិន ខ្លាចខ្លាំងដូចឆ្នាំមុននោះទេ ព្រោះបានចាក់វ៉ាក់សាំងច្រើនដូសរួចរាល់ហើយ។​ យ៉ាងណាក្តី ដើម្បី​ធានាសុវត្ថិភាពកុំឲ្យឆ្លងជំងឺកូវីដចូលក្នុងខ្លួន​ និងក្រុមគ្រួសារ ព្រមទាំងមិនចង់ឲ្យប្រទេសជាតិ​មាន​ការបិទខ្ទប់ដូចឆ្នាំ មុនព្រោះជំងឺកូវីដ-១៩។

ពលរដ្ឋ បានអះអាងថា នឹងយកចិត្តទុកដាក់ខ្ពស់ជាងមុនអនុវត្តវិធានការ ​ណែនាំ របស់​រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។

បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សារឡើងវិញ​ ចាប់ពី២៨ ខែមិថុនា មកប្រជាពលរដ្ឋមានការ​ប្រុងប្រយ័ត្ន​ច្រើនជាងមុន ​និងជាពិសេសសម្រុកទៅចាក់វ៉ាក់សាំង​ដូស​ជំរុញ តាមកំណត់របស់គ្រូពេទ្យ។

បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលបន្តចាត់ទុកជា យុទ្ធសាស្រ្ត​ដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាព ​ដំណើរការសេដ្ឋកិច្ច និងការរស់នៅជាធម្មតា ​តាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm