ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជ្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសម្រាប់កិច្ចសន្ទនា ស្តីពីសន្តិភាព

2022/07/05 09:47:43 pm        640

ភ្នំពេញ៖ ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រធានមូលនិធិបណ្ឌិតសភាយ៉ូជឹង បានសម្រេចជ្រើសរើសកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាពិសេសស្តីពី «ការទូតសភាស្ថាប័នអ្នកស្រាវជ្រាវ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដើម្បីសន្តិភាព» វេទិកានេះ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទងនឹងសន្តិភាព ខណៈសន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។

វេទិកា ស្តីពី«ការទូតសភាស្ថាប័នអ្នកស្រាវជ្រាវ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បី​សន្តិភាព»​នេះបានធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាកម្ពុជា ដោយ​មានការចូលរួមពីលោក ឯក ណាតដាកាល់ ប្រធាន UPF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកសាស្រ្តាចារ្យបណ្ឌិត ជីន ស៊ុងប៊ែ ប្រធានមូលនិធិបណ្ឌិតសភាយ៉ូជឹង និងសមាជិករដ្ឋសភាប្រទេសជាច្រើនទៀត។

ថ្លែងនៅក្នុងពិធីបិទវេទិកានេះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានលើកឡើងថាក្នុងនាមលោកជំទាវជាសមាជិករដ្ឋសភា កម្ពុជាមានសេចក្តីសោមនស្សរីករាយដោយបានឃើញ​បញ្ញវន្ត​មកពីប្រទេសផ្សេងៗជាច្រើន មក​ចូលរួម​យ៉ាង​សកម្មនាពេលនេះ ​ដើម្បីបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរួមផ្នែក​នយោបាយ របស់យើងក្នុងការលើកកម្ពស់សន្តិភាព ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាព​តានតឹង​ដោយសារការប្រកួត​ប្រជែង​ភូមិសាស្ត្រនយោបាយ​ និងភាពមិនច្បាស់លាស់ដែលបណ្តាល​មក​ពីសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលកំពុងវិវត្តយ៉ាង​ឆាប់រហ័ស។

លោកជំទាវ បានលើកឡើងទៀតថា «សន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។ យើងមិនអាចលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស និង​វិបុលភាព​បានទេ​ លុះត្រា​តែ​សន្តិភាព​ត្រូវបានធានា។ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាពូន​ជ្រុំសន្តិភាព។ នៅកម្ពុជា​ សន្តិភាពគឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិរបស់យើង។ ឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាយុទ្ធនាការជាតិរបស់យើង ដើម្បីរំលឹកប្រជាជនអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែរក្សាសន្តិភាព»។

លោកជំទាវ ឃួន សុដារី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការជ្រើសរើសប្រទេសកម្ពុជា​ធ្វើជា​វេទិការសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព។ ក្នុងនាមជាប្រទេសជាតិមួយ ដែលស្រឡាញ់សន្តិភាព កម្ពុជាបាននឹងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់​សន្តិភាព​ពិភពលោក។ លោកជំទាវ បន្ថែមទៀតថា យើងត្រូវធ្វើការ​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ធ្វើឱ្យមាននិរន្តភាពនៃសន្តិភាព។

ជាមួយគ្នានោះដែរ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងឡាយ ឱ្យពិចារណា​លើ​អនុសាសន៍ដែលកើតចេញពីសន្និសីទនេះ​ដោយ​បញ្ចូលធាតុ​ចូលទាំងនេះ ទៅក្នុងការអភិវឌ្ឍ​គោល​នយោបាយ និងធ្វើឱ្យក្លាយជាប្រភពនៃការ​បំផុសគំនិត និងការណែនាំសម្រាប់​ផែនការ​សកម្មភាព ដែលរឹងមាំ ​និងពិតជាក់ស្តែង ​ដើម្បីលើកកម្ពស់សន្តិភាពសកលដោយផ្អែកលើ​មនុស្ស​ជាតិផងដែរ៕អត្ថបទ៖ បាន ចក់រូបភាព


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm