អាមេរិក​មាន​ករណី​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ ​៣០៩​លើក​ក្នុង​ឆ្នាំ​២០២២​ រួម​ទាំង​ការ​បាញ់​បោះ​នៅ​ទីក្រុង Chicago

2022/07/05 09:54:07 pm        725

​សហរដ្ឋអាមេរិក៖ ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​បាន​កើត​ឡើង​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​ ៤​កក្កដានៅ​ជិត​ក្រុង Chicago ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ៦​នាក់ និង​ជាង ​២០​នាក់​រង​របួសគឺជា​ហេតុការណ៍​ចុងក្រោយ​បំផុត ​នៃ​ការ​បាញ់​ប្រហារ​ក្នុង​អំពើ​ហិង្សា​ដោយ​អាវុធ​នៅ​សហរដ្ឋអាមេរិក។

ការ​បាញ់​ប្រហារ​មួយ​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​ហៅថា​ ជា​អំពើ​គ្មាន​ការពិចារណា​បាន​កើត​ឡើង​ចំ​ថ្ងៃ​ឈប់​សម្រាក​ដ៏​មាន​អត្ថន័យ ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ជាពិសេស​ជា​ថ្ងៃ​ដែល​បាន​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​នៅ​រដូវ​ក្ដៅ រួម​ទាំង​ព្យុហយាត្រា​សហគមន៍​ដោយ​មានការ​ដង្ហែក្បួន ​និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ​។ ​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មករា ឆ្នាំ២០២២ កន្លង​ទៅ​នេះ​មាន​មនុស្ស​ ៦​នាក់​ត្រូវ​បាន​បាញ់សម្លាប់អំឡុង​ពិធី​ជប់លៀង​លា​គ្នា​នៅ​ផ្ទះ​មួយ​ក្នុង​ទីក្រុង Milwaukee រដ្ឋ Wisconsin​។ បុរស​វ័យ ​៣៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត។​ ​កាលពី​ថ្ងៃ​ទី​៣ ​ខែ​មេសា មនុស្ស ​៦​នាក់​ស្លាប់​ក្នុង​ការ​បាញ់​បោះ​ដោយ​សេរី​ដែល​បាន​កើត​ឡើង ខណៈ​ក្លឹប​កម្សាន្ត​ពេល​រាត្រី​នានា​កំពុង​ស្ងាត់​គ្មាន​មនុស្ស​នៅ​ក្នុង​ទីក្រុង Sacramento រដ្ឋ California​។

កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ខ្មាន់កាំភ្លើង​ស្បែក​ស​ម្នាក់​បាន​សម្លាប់​មនុស្ស​ ១០​នាក់​នៅ​ផ្សារ​ទំនើបក្នុង​ទីក្រុង Buffalo ​សម្បូរ​ដោយ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ក្នុង​រដ្ឋ New York​។ ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា ក្មេង​សិស្សសាលា​ ១៩​នាក់ និង​គ្រូបង្រៀន ​២​នាក់​បាន​ស្លាប់ ​នៅ​ពេល​ខ្មាន់កាំភ្លើង​វ័យ​ជំទង់​ម្នាក់​សម្រុកចូល​បាញ់​ប្រហារ ​នៅ​ក្នុង​សាលាបឋមសិក្សា​មួយ​ក្នុង​ទីក្រុង Uvalde​ រដ្ឋ ​Texas ​ដែល​ជា​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ​១​ទសវត្សរ៍​។​ ​កាលពី​ថ្ងៃ​ទី​១ ​ខែ​មិថុនា បុរស​ម្នាក់​ដែល​បាន​ដាក់​ការ​ស្ដីបន្ទោស​លើ​ការវះកាត់ បន្ទាប់ពី​វះកាត់​ឆ្អឹង​ខ្នង​បាន​សម្រុក​ចូល​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Tulsa រដ្ឋ Oklahoma និង​បាន​បាញ់សម្លាប់​មនុស្ស​ ៤​នាក់​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់​ផង​។ ​សហរដ្ឋអាមេរិក​បាន​មើល​ឃើញ​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​ចំនួន ៣០៩​លើក​នៅ​ឆ្នាំនេះ រួម​ទាំង​ការ​បាញ់​បោះ​យ៉ាង​ហោច​ណាស់​ ៣​លើក​ផ្សេងទៀត ក្រៅពី​ហេតុការណ៍​នៅ​ក្នុង​រដ្ឋ Illinois នេះ​បើ​យោង​តាម​អង្គការ​តាម​ដាន​អំពើ​ហិង្សា​ដោយ​អាវុធ Gun Violence Archive ក្នុង​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1088
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        533
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm