ម្ចាស់អាជីវកម្ម អរគុណរាជរដ្ឋាភិបាលផ្តល់ប្រាក់កម្ចីដល់ស្ត្រីអាចពង្រីកអាជីវកម្ម ក្នុងអត្រាការប្រាក់ទាប

2022/07/05 10:05:15 pm        499

ភ្នំពេញ៖ បណ្តាម្ចាស់ស្ត្រីជាម្ចាស់អាជីវកម្ម សិប្បកម្ម ផលិតកម្មកែច្នៃរម្ហូបអាហារ និងកសិឧស្សាហកម្ម សំដែងអបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ដែលបានទម្លាក់កញ្ចប់ថវិកាសហហិរញ្ញប្បទានស្តារ និងពង្រីកសហគ្រាសធុនតូច និងមធ្យមក្រោយវិបត្តិកូវីដ១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៤០លានដុល្លាអាមេរិក ដោយផ្តល់អាត្រាការប្រាក់ទាប ៥.៥% ដែលផ្តល់តាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាSME Bank។

ថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែកក្តដានេះ បណ្តាស្ត្រីជាម្ចាស់សិប្បកម្មកែច្នៃរចំណីអាហារនៅក្នុងស្រុក បានថ្លែងថា ការផ្តល់ប្រាក់កម្ចីពង្រីកអាជីវកម្ម ដែលមានអាត្រាប្រាក់ទាបជូនដល់បណ្តាអាជីវកម្ម សិប្បកម្ម ផលិតកម្មកែច្នៃកសិឧស្សាហកម្ម​ ដែលគ្រប់គ្រងដោយស្ត្រីខ្មែរ គឺជាជម្រុញលើកទឹកចិត្ត​ឲ្យស្ត្រី​ជាម្ចាស់អាជីវកម្ម បង្កើនផលិតសម្រាប់ការ​ផ្គត់ផ្គង់​នៅក្នុងស្រុក និងពង្រីកការនាំចេញទៅក្រៅ​ប្រទេស ជាពិសេសក្រោយស្ថានការណ៍កូវីដ១៩​ បានធូរស្រាលវិញ។

បើតាមបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា គម្រោងសហហិរញ្ញប្បទានស្តារ ​និងពង្រឹងអាជីកម្មសហគ្រាសធុនតូច និងមធ្យមរបស់រាជ​រដ្ឋាភិបាល ដែលអាត្រាការប្រាក់ ៥.៥%នេះ គឺផ្តល់ជូនសម្រាប់តែអាជីវកម្ម ​សិប្បកម្មកែច្នៃ កសិឧស្សាហកម្ម​ ដែលជាវិស័យ​អាទិភាព ហើយគ្រប់គ្រងដោយស្ត្រី។

បណ្ឌិត លឹម អូន បញ្ជាក់ថា សម្រាប់បណ្តាអាជីកម្មក្រៅពីនេះ ធនាគារSME ក៏បានផ្តល់អត្រាការ​ប្រាក់​ទូទៅ ៦.៥% ហើយវាក៏នៅតែមានកម្រិតការប្រាក់ទាបជាងកម្ចី​ឥណទាន​នៅលើ​ទីផ្សារហិរញ្ញវត្ថុ។

បណ្ឌិត លឹម អូន បញ្ជាក់ថា យ៉ាងណាក៏ដោយ ការទម្លាក់កញ្ចប់ថវិកាសហហិរញ្ញប្បទាន​រាជ​រដ្ឋាភិបាលសម្រាប់ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម​ រហូតមកដល់ពេលនេះ គឺមាន​អាជីវកម្ម​មកពីគ្រប់វិស័យរួមមានវិស័យកសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា ​និងផលិតកម្មកែច្នៃជាដើម ប្រមាណ ២០០០អាជីវកម្ម ​ទទួលកម្ចីឥណទានដើម្បីពង្រីកអាជីវកម្មខ្លួន៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm