ពលរដ្ឋអាចទាក់ទងតាមលេខទូរស័ព្ទ និងតេឡេក្រាម ស្វែងរកកាតវ៉ាក់សាំងចាក់ដោយក្រសួងការពារជាតិ

2022/07/05 10:12:30 pm        4.1 K

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងជាមួយក្រុមគ្រូពេទ្យទាហ៊ានជាច្រើន តាំងពីជាង ១ឆ្នាំមុន គឺមិនទទួលបានកាតគ្រប់គ្នានោះទេ គិតត្រឹមពេលនេះ។

ពាក់ព័ន្ធនឹងចំណុចនេះ ក្រុមការងារនៃក្រសួងការពារជាតិ ក៏បានដាក់ឱ្យប្រើប្រាស់​នូវលេខ​ទូរស័ព្ទចំនួន ៥ខ្សែ និងប្រព័ន្ធតេឡេក្រាម​ ដែលអនុញ្ញាត​ឱ្យប្រជាពលរដ្ឋ ទាក់ទងសួរពីទីតាំង​ទៅ​ទទួលកាតចាក់វ៉ាក់សាំងរបស់ខ្លួន។

ក្រុមការងារនៃក្រសួងការពារជាតិ បានបង្កើតនូវប្រព័ន្ធទូរស័ព្ទចំនួន ៥ខ្សែ ដែលប្រជាពលរដ្ឋ ពុំទាន់​ទទួល​បានកាតចាក់វ៉ាក់សាំង អាចសាកសួរពីទីតាំងទៅទទួលកាតរបស់ខ្លួន។ ​លេខទូរស័ព្ទទាំង ៥ខ្សែនេះ រួមមាន លេខទី១ ០៧០ ៨៥៨ ៧៥០ លេខទី ២គឺ ០១៦ ២៣៨ ៥៨៧ លេខទី៣ គឺ ០៩៧ ៩៨៧ ៧៣៨៣ លេខទី៤គឺ ០១២ ៣៩៤ ០៣៦ និងលេខទី ៥ គឺលេខ ០៧០ ៦១១ ៩៦០។ ចំពោះលេខទូរស័ព្ទទាំង ៥ខ្សែនេះ​ គឺអាចទាក់ទងសាកសួរបាន រៀងរាល់ថ្ងៃម៉ោងធ្វើការ។ ក្រៅពីលេខទូរស័ព្ទទាំង ៥ខ្សែនេះ​ ប្រជាពលរដ្ឋក៏អាចទាក់ទងសួរតាមប្រព័ន្ធ តេឡេក្រាមតាម​រយៈការស្គេន ​QR CODEខាងក្រោមផង។ ​នេះជាការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយកនៃនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងរឿងកាតវ៉ាក់សាំងនេះ សម្រាប់ទីតាំងខណ្ឌដង្កោ ក៏នៅសល់កាតជាច្រើនម៉ឺនកាត ពុំទាន់​មានម្ចាស់មកទទួលយកផងដែរ។ ​ការផ្ដល់កាតវ៉ាក់សាំងនេះ គឺមានមន្រ្តីកងរាជអាវុធហត្ថ និងមន្រ្តី​សាលាខណ្ឌដង្កោ រង់ចាំបម្រើសេវាផ្ដល់កាតជារៀងរាល់ថ្ងៃ ​រៀងរាល់ម៉ោងធ្វើការ។ តាមការបញ្ជាក់របស់កញ្ញា កែវ សម្ផស្ស ​ជាក្រុមការងារផ្ដល់កាតវ៉ាក់សាំងលើកឡើងថា ចំនួន​ប្រជាពលរដ្ឋមកទទួលកាតរាល់ថ្ងៃ គឺមានចំនួនតិចតួចត្រឹមប្រមាណ ១០ទៅ ២០នាក់​ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

កញ្ញាបន្តថា ក្រុមការងារព្យាយាមទាក់ទងតាមលេខទូរស័ព្ទក្នុងកាតនីមួយៗ តែលេខ​ទូរស័ព្ទខ្លះទាក់​ទងពុំចូល​ ឯខ្លះទៀតទាក់ទងចូលហើយ ​តែមិនមកទទួលយកកាត។

សម្រាប់ការផ្ដល់កាតវ៉ាក់សាំងនេះ ក៏អនុញ្ញាតឱ្យមកបើកទទួលយកជំនួសបានដែរ ដោយត្រូវ​ភ្ជាប់​ជាមួយ ចុងសន្លឹក ​និងអត្តសញ្ញាណប័ណ្ណ។ ករណីបាត់ចុងសន្លឹក ​គឺអាចភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណ ​ក៏បាន។នេះជាការបញ្ជាក់របស់ ​ក្រុមការងារចែកកាតវ៉ាក់សាំងនៅ ទីតាំង​សាលាខណ្ឌដង្កោ។ ការមកទទួលយកកាតវ៉ាក់សាំងនេះ​ គឺមិនទាមទារឱ្យប្រជាពលរដ្ឋ ត្រូវ​ចំណាយ​ថវិកានោះទេ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm