ទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យសកម្មភាពហ្វឹកហ្វឺនការងារបោសសម្អាតមីន និងសុនខរាវមីន នៅខេត្តកំពង់ឆ្នាំង

2022/07/05 10:43:19 pm        825

កំពង់ឆ្នាំង៖ ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមីន រួមសហការជាមួយ ស្ថានទូតឥណ្ឌា​ប្រចាំ​នៅកម្ពុជា, មូលនិធិ Sir Bobby Charlton, មូលនិធិ Prince និង​សភាពាណិជ្ជកម្មអាមេរិក​ប្រចាំនៅ​កម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ​ទស្សនកិច្ច​ស្វែងយល់អំពីសកម្មភាព​ហ្វឹកហ្វឺន​ការងារបោសសម្អាតមីន ​និងសុនខរាវមីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង ។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅក្រោមកម្មវិធី"ឥទ្ធិពលស្រ្តីក្នុងវិស័យសកម្មភាពមីន"។

ក្នុងដំណើរទស្សនកិច្ច ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរចំពោះកិច្ចទទួល​ស្វាគមន៍យ៉ាង កក់ក្តៅពីលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់សកម្មភាពហ្វឹកហ្វឺនសមត្ថភាពជំនាញ និងបច្ចេកទេស របស់អ្នកដោះមីន ដែលទទួលបានមកពីវិទ្យាស្ថាននេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ស៊ីម៉ាក់ គឺជាមជ្ឈមណ្ឌលបោសសម្អាតមីនជាតិ​ដ៏លេចធ្លោមួយ និងមានសមត្ថភាពខ្ពស់ ព្រមទាំង​បានចូលរួមរំដោះផ្ទៃដីពីការ​គំរាមកំហែង​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមច្រើនជាងគេនៅកម្ពុជា ។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុក​ដាក់​ខ្ពស់ដល់សុវត្ថិភាព និងត្រូវបោសសម្អាតមីនឲ្យអស់ពីកម្ពុជា ដើម្បីផ្តល់នូវ​ស្នាមញញឹម​ជូន​ប្រជាពលរដ្ឋ។

ឯកឧត្តម បន្តទៀតថា ថ្មីៗនេះ សម្តេចតេជោ បានផ្តល់បេសកកម្មឲ្យអាជ្ញាធរមីន ដឹកនាំ និងរៀបចំ​វិស័យសកម្មភាពមីន​ជាមួយប្រតិបត្តិករជាតិ ​ដើម្បីរៀបចំផែនការ និងដាក់ពង្រាយកម្លាំង​បោស​សម្អាតមីន ក្រោម “គម្រោងសម្តេចតេជោស ម្រាប់សកម្មភាពមីន” ដំណាក់កាលដំបូង ក្នុងនោះ​ត្រូវការ​ជាចំបាច់នូវ​កម្លាំងមជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា ​ចូលរួមផងដែរ ដែលត្រូវ​អនុវត្ត​តាមស្តង់ដា​សកម្មភាពកំចាត់មីនកម្ពុជា ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm