អ្នកធ្លាប់ចូលទទួលសេវាកម្មមិត្តហ្វូន និងហូបអាហារនៅហាង Pepper Lunch និងកន្លែងហាត់ប្រាណ ឈ្មោះ 390 Crossសូមអញ្ជើញទៅធ្វើតេស្តកូវីដ-១៩ជាប្រញាប់

2021/04/27 09:59:58 am        227

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងលើបណ្តាញសង្គម Facebook ឲ្យដឹងថា មានអ្នកកើតជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅទទួលសេវាកម្មមិត្តហ្វូន និងហូបអាហារនៅហាង Pepper Lunch និងកន្លែងហាត់ប្រាណ ឈ្មោះ 390 Crossសូមអញ្ជើញទៅធ្វើតេស្តកូវីដ-១៩ជាប្រញាប់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធអញ្ជើញទៅធ្វើតេស្ត និងពិនិត្យយកសំណាកទៅតាមលក្ខខណ្ឌ និងទីតាំងដូចក្នុងសេចកី្តជូនដំណឹងខាងក្រោមនេះ ៖ សេចកី្តជូនដំណឹង ករណីវីរុសកូវីដ-១៩ បានចូលទៅទទួលសេវាកម្មមិត្តហ្វូន "Metfone" សាខាស្ថិតនៅលេីផ្លូវវេងស្រេង, សង្កាត់ ចោមចៅ, ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ មីនា ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ (មូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ ធ្វើខាងផ្នែកបច្ចេកទេស នៅទីនោះ) និងប្រជាពលរដ្ឋ ដែលធ្លាប់បានហូបអាហារនៅហាង "Pepper Lunch" សាខាផ្សារទំនើប អ៊ីអន ១ ជាន់ទី២, អគារលេខ ១៣២, ផ្លូវសុធារស រាជធានីភ្នំពេញ (មូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ បានទៅហូបអាហារនៅទីនោះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩.២០នាទី) និងប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅ ហាត់ប្រាណ នៅកន្លែងហាត់ប្រាណ ឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌ បឹងកេងកង (មូលហេតុ៖  អ្នកវិជ្ជមានកូវិដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១)។ សូមបងប្អូនដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ករ ដកដង្ហើមខ្លីៗ ឬសង្ស័យ និងធ្លាប់ចេញ-ចូល នៅក្នុងទីតាំងខាងលើនេះ សូមអញ្ជើញទៅធ្វើតេស្តនៅមនី្ទរពេទ្យដែលបានកំណត់អនុញ្ញាត នៅក្នុងរាជធានីភ្នំពេញ និងខេត្តរបស់អ្នក (នៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មណ្ឌលសុខភាពចាក់អង្រែក្រោម ឬមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមនី្ទរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ) ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែងនោះ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm