វិនិយោគិនជប៉ុន​ បោះទុនវិនិយោគប្រមាណ ១២០លានដុល្លារ លើវិស័យអចលនទ្រព្យនៅកម្ពុជា

2022/07/06 12:24:08 am        574

ភ្នំពេញ៖ ដោយមើលឃើញថា កំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសល្អ ជាពិសេសភាពសកម្មរបស់ថ្នាក់ដឹកនាំនៃ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា វិនិយោគិនជប៉ុន បានបោះទុនចំនួនប្រមាណ ១២០លានដុល្លារអាម៉េរិក ក្នុងការបណ្តាក់ទុនវិនិយោគសាងសង់លំនៅឋាន និងអគារសម្រាប់ជួលនៅកម្ពុជា។

​ក្នុងកិច្ចសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយសន្និសីទសារព័តមាន ស្តីពីអំពីលំនៅឋានអារ៉ាខាវ៉ា ដំណាក់កាលទី២ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) ស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា បន្ទាប់ពីឈានជើងលើទឹកដីកម្ពុជារហូតមកដល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំហើយ។

លោក បានឲ្យដឹង លោកសម្រេចចិត្តមកធ្វើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីរួមចំណែកជួយដល់ការរស់​នៅរបស់ប្រជាជនកម្ពុជា ហើយរំពឹងថា វិនិយោគិន និងអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យដទៃទៀត នឹងបង្វែរការ យកចិត្តទុកដាក់ និងទិសដៅសាងសង់លំនៅឋាននៅកម្ពុជាកាន់តែច្រើនឡើង ផងដែរនាពេលអនាគត។

ពាក់ព័ន្ធគម្រោងវិនិយោគលំនៅឋានបែបខុនដូ ស្ថិតនៅតំបន់ទឹកថ្លា រាជធានីភ្នំពេញសព្វថ្ងៃនេះ លោកបាន បញ្ជាក់ថា ចំណាយទុនវិនិយោគសរុបចំនួនប្រមាណ ១០០លានដុល្លារ ក្នុងគោលបំណងឲ្យប្រជាជនកម្ពុជា ដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋដែលមានជីវភាពកណ្តាល បើទោះជាពួកគាត់មានចំណូល ទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូរបាន និងទទួលបាននូវបទពិសោធន៍ជាម្ចាស់កម្មសិទ្ធ រស់នៅសមរម្យក្នុងខុនដូរទំនើបកណ្តាលទីក្រុងភ្នំពេញ។

លោកបានឲ្យដឹងថា បន្ទាប់ពីគម្រោងនេះបញ្ចប់ និងលក់អស់រួចរាល់ ក្រុមហ៊ុន នឹងបន្តធ្វើគម្រោងស្រដៀងគ្នានេះបន្តថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជននៅកម្ពុជា។

សូមបញ្ជាក់ថា លំនៅឋានបែបខុនដូរបស់អារ៉ាខាវ៉ា សាងសង់លើផ្ទៃដីជាង១.៣ហិចតា មានសំណង់អគារសរុប ចំនួន១៦ និងមានកំពស់២១ជាន់ស្មើៗគ្នា មានបន្ទប់សរុបជាង ៣ពាន់យូនីត/បន្ទប់។ គម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នាខែធ្នូ ឆ្នាំ២០២២នេះ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm