ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតរបស់គណនីយហ្វេសប៊ុកឈ្មោះ Sovan Narith

2021/04/27 09:59:58 am        32

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលបានធ្វើការបំពុលព័ត៌មានថា “មិនយល់ទេ ក្រោយពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត”។

ហើយក្រសួងសុខាភិបាល សូមអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ចំពោះគណនីយហ្វេសប៊ុកឈ្មោះ Sovan Narith ដែលបានផ្សព្វផ្សាយព័ត៍មានមិនពិតនេះ។

គណនីយហ្វេសប៊ុកឈ្មោះ Sovan Narith ក៏បានផ្សព្វផ្សាយទៀតថា លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៉ីមិច បានស្លាប់ដោយសារជំងឺកូវដី១៩ ថែមទៀតផង។ 

ដែលការផ្សព្វផ្សាយនេះ គឺជាការមិនពិត ពីព្រោះលោកស្រី ស៊ុយ សុផាន បានមរណភាពក្នុងជន្មាយុ ៦២ឆ្នាំ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយសាររោគគាពាធ គឺមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ។ក្រសួងសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៩ ខែមីនា នេះ បានច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិតបែបនេះ។

ដោយក្រសួង បានបញ្ជាក់ថា រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបរបស់សពទេ សូមអ្នកប្រឌិតរឿង ទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ? សូម មើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះ ជានរណា ? សូមគោរពសិទ្ធិ លោកជំទាវដែលជាម្ចាស់ រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេអស់អ្នក អគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះ ទៀតទៅ។ 

គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមានវ៉ាក់សាំងចាក់ហើយអស់អ្នកអគតិទាំងឡាយដែល មិនចង់ចាក់ទេក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នក ដែលគេត្រូវការដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        190
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm