រុស្ស៊ី​បាន​វាយ​សន្ធាប់​លើ​តំបន់ Donetsk ក្រោយ​ដណ្តើមបាន​តំបន់ Luhansk

2022/07/06 05:17:14 pm        1.4 K

​រុស្ស៊ី៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​យ៉ាង​សន្ធាប់​ទៅលើ​គោលដៅ​ជាច្រើន​នៅ​ទូទាំង​តំបន់ Donetsk ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ ​មួយថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី Vladimir Putin បាន​ប្រកាស​ជ័យជម្នះ​នៅ​ក្នុង​ខេត្ត​ជិតខាង Luhansk បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ជាច្រើន​ខែ ដែល​បានធ្វើ​ឲ្យ​កងទ័ព​ទាំងសងខាង​ស្លាប់​អស់​ជាច្រើន​។

​ខេត្ត Donetsk និង Luhansk បង្កើតបានជា​តំបន់ Donbas ជា​តំបន់ឧស្សាហកម្ម​ស្ថិតនៅ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អឺរ៉ុប រយៈពេល​ជាច្រើន​ជំនាន់​មកនេះ​។ រុស្ស៊ី​និយាយថា ខ្លួន​ចង់​គ្រប់គ្រង​តំបន់ Donbas ទាំងមូល​ពី​ដៃ​អ៊ុយ​ក្រែ​នជំនួស​ឲ្យ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ក្រុង Moscow នៅក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ស្វ័យ​ប្រកាស​។​ ​បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​វាយ​ដណ្ដើម​គ្រប់គ្រង​បាន​ទីក្រុង Lysychansk កាលពី​ថ្ងៃអាទិត្យ ​ដែល​ជា​បន្ទាយ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ Luhansk ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ពេលនេះ​ពួកគេ​រំពឹង​ថា​ក្រុង Moscow នឹង​ផ្ដោត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ជាពិសេស​លើ​ទីក្រុង Sloviansk និង Kramatorsk នៅក្នុង​តំបន់ Donetsk​។​

​ក្រុមមន្ត្រី​ក្នុង​តំបន់​បាន​និយាយថា កាលពី​ថ្ងៃ​អង្គារ​កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​លើ​ផ្សារ​មួយ​កន្លែង និង​សំណង់​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​នៅ​ទីក្រុង Sloviansk បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ២​នាក់​ស្លាប់ និង ៧​នាក់​រង​របួស​។ ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​បាន​អះអាង​ថា ខ្លួន​គ្មាន​បំណង​ដាក់​គោលដៅ​លើ​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​បាន​និយាយថា ខ្លួន​បាន​ប្រើ​អាវុធ​មាន​សមត្ថភាព​បាញ់​ស៊ីប​ចំ​គោលដៅ ដើម្បី​កម្ទេច​មជ្ឈមណ្ឌល​ទីបញ្ជាការ​កងទ័ព និង​កងកាំភ្លើងធំ​នៅក្នុង​តំបន់ Donetsk ជាទី​ដែល​អ៊ុយ​ក្រែ​ន​នៅតែ​គ្រប់គ្រង​ទីក្រុង​ធំៗ​មួយ​ចំនួន​នៅឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm