អាជ្ញាធរមីន បែងចែកកម្លាំង និងប្រើប្រាស់ថវិកា លើគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/07/06 12:03:26 pm        339

ពោធិ៍សាត់៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបន្ទាន់ដោយផ្ទាល់ និងដោយឡែកជាមួយប្រតិបត្តិករបោសសម្អាតមីន។

ប្រតិបត្តិករបោសសម្អាតមីន បានធ្វើបែងចែក តាំងចិត្ត និងបោសសម្អាតដោយប្រើប្រាស់ថវិការជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដោយបញ្ចប់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ឲ្យអស់ពីខេត្តមួយទៅខេត្ត ពីក្រុង/ស្រុកមួយទៅក្រុង/ស្រុក ពីឃុំមួយទៅមួយ និងពីភូមិមួយទៅភូមិមួយ ក្នុងនោះរាជធានី/ខេត្តចំនួន ០៨ នឹងត្រូវប្រើប្រាស់កញ្ចប់ថវិកាពីម្ចាស់ជំនួយ ៖ 

- រាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ បោសសម្អាតប្រតិបត្តិករ CMAC ។

- ខេត្តរតនគិរី គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ គាំទ្របោសសម្អាតដោយប្រតិបត្តិករ NPA និងអង្គការ MAG

- ខេត្តសៀមរាប ទទួលការបោសសម្អាតដោយអង្គការ HALO Trust

- ខេត្តកំពង់ចាម ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយអង្គការ NPA

- ខេត្តពោធិ៍សាត់ ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយប្រទេសជប៉ុន

- ខេត្តបាត់ដំបង ប្រតិបត្តិករ CMAC កំពុងបោសសម្អាត និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់ប្រទេសជប៉ុន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តចំនួន ១៤ ទៀត នឹងត្រូវរៀបចំផែនការបោសសម្អាត និងពង្រាយកម្លាំងប្រតិបត្តិករជាតិ ដោយប្រើប្រាស់ថវិកាពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលការរៀបចំផែនការនេះ ផ្តោតលើទីប្រជុំជន ការអភិវឌ្ឍ វប្បធម៌ និងទេសចរណ៍។ 

ឯកឧត្តមបន្តទៀតថា ការអនុវត្តដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នឹងត្រូវបោសសម្អាតគ្រាប់មីនឲ្យអស់ដែលយើងបានដឹងក្នុងរយៈពេល ០៦ ខែ ក្នុងខេត្តចំនួន ០៣ និងស្រុក/ក្រុងចំនួន ០៩ ទំហំផ្ទៃដីប្រមាណ ២០,៧ គីឡូម៉ែត្រក្រឡា រួមមនា៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តតាកែវ និងក្រុង/ស្រុក ០៩ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត (ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ជាខេត្តអស់មីន) បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕


អត្ថបទដែលទាក់ទង

លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង​កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា
2025/02/24 03:46:31 pm        1
អតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2025/02/24 01:46:19 pm        1
អភិបាលខេត្តកណ្ដាល ជំរុញឱ្យក្រុមហ៊ុនសាងសង់ស្ពានកោះចំរើនសាងសង់ឱ្យរួចរាល់មុនរដូវវស្សាឈានចូលមកដល់
2025/02/21 01:19:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា” ផ្នែកទី៣

2025/02/25 10:21:30 pm
​អភិបាលខេត្តកណ្តាល ចូលរួមចុះប្រតិបត្តិការបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ដើម្បីគាំទ្រផ្តល់សុវត្ថិភាពសម្រាប់ដំណើរការជីកព្រែកហ្វូណនតេជោ
2025/02/25 09:09:53 pm
​BREAKING NEWS ÷ សម្ដេចតេជោ ហ៊ុន សែន នឹងអវត្តមានក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភាស្អែក, ការចូលគាល់ព្រះមហាក្សត្រនៅថ្ងៃទី២៨ កុម្ភៈ និងកិច្ចប្រជុំមួយចំនួនទៀតដោយសារសម្ដេចឆ្លងកូវីដ-១៩
2025/02/25 08:52:55 pm
​ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
2025/02/25 08:31:26 pm
​ក្រុមសកម្មជននាំគ្នាតវ៉ានៅក្រៅទីស្នាក់ការកណ្តាល EU មុនការប្រកាសកិច្ចព្រមព្រៀងថាមពលស្អាត
2025/02/25 08:28:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/24 09:27:04 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/18 10:44:52 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/24 10:00:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/25 03:15:00 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/17 01:43:59 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am