សៀ​រ៉ា​លេ​អូន​ចាប់ផ្តើម​ស៊ើបអង្កេត ក្រោយ​បាល់ទាត់​ពីរ​ប្រកួត​នៅ​លី​គ​ទី២ ឈ្នះ​គ្នា​ជិត ១០០គ្រាប់

2022/07/06 07:27:03 pm        566

​បាល់ទាត់៖ ​សមាគម​កីឡាបាល់ទាត់​នៃ​ប្រទេស​សៀ​រ៉ា​លេ​អូន SLFA បានចាប់ផ្តើម​ស៊ើបអង្កេត​លើ​ការប្រកួត​ចំនួន​ពីរ​ប្រកួត​នៅ​ក្របខណ្ឌ​បាល់ទាត់​លី​គ​ទី២ ដែល​មួយ​ប្រកួត​ស៊ុត​គ្នា​ជិត ១០០គ្រាប់​។

​​ការប្រកួត​នៅ​លី​គ​ទី២ ចំនួន​ពីរ​ប្រកួត​រួមមានក្រុមបាល់ទាត់ Kehunla Rangers យកឈ្នះ Lumbedu United ៩៥-០ និង Gulf FC យកឈ្នះ Koquima Lebanon ៩១-១ ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង ១​ប្រកួត​ ជា​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​សៀ​រ៉ា​លេ​អូន​។ ​​ពីរ​ប្រកួត​នេះ រឿង​ដែល​ចម្លែក​នោះ​គឺវគ្គ​ទី១ មាន​គ្រាប់​បាល់​ត្រឹម ២-០ និង​មួយ​ប្រកួត​ទៀត ៧-១ ប៉ុណ្ណោះ​។ ប្រធាន SLFA លោក Thomas Daddy Brima បាន​ប្រាប់ BBC Sport Africa ថា "​យើង​មិនអាច​ឈរ​មើល​ស្ថានភាព​ដ៏​អាម៉ាស់​មួយ​ដូចនេះ​ទេ​"។ “​យើង​នឹង​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ហើយ​នាំយក​អ្នកទទួលខុសត្រូវ​ទាំងអស់​មក​បំភ្លឺ​"​។​

​នាយក​ប្រតិបត្តិ​នៃ​ក្លិប​បាល់ទាត់ Kahunla Rangers "​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អាកប្បកិរិយា​មិន​ចូលចិត្ត​កីឡា​" ហើយ​អ្នកគ្រប់គ្រង​ទូទៅ​របស់ Lumbebu បាន​និយាយថា "​មិនបាន​ដឹង​អំពី​ការរៀបចំ​ការប្រកួត​ណាមួយ​ទេ​"។​ ​ទន្ទឹមនឹងនេះប្រធាន​ក្រុម Koquima Lebanon បាន​អះអាងថា ការប្រកួត​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​របស់លោក ពិតជា​ការប្រកួត​មិត្តភាព តែ​មន្ត្រី​ក្លិប Gulf FC បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

SLFA បាន​និយាយថា ខ្លួន​នឹង​ស៊ើបអង្កេត​កីឡាករ និង​មន្ត្រី​មកពី​ក្លឹប​ទាំង​បួន​ដែល​ពាក់ព័ន្ធ មន្ត្រី​ការប្រកួត​ដែល​បានកំណត់ និង​សមាគម​បាល់ទាត់​តំបន់​បូព៌ា​។​ ​សូមបញ្ជាក់ថា Kehunla Rangers និង Gulf FC មុន​ឈានដល់​ការប្រកួត​សប្តាហ៍​ចុងក្រោយ​នោះ ក្រុម​ទាំងពីរ​មាន​ពិន្ទុ​ស្មើគ្នា និង​ព្យាយាម​ដណ្តើម​ជើងឯក​រៀងខ្លួន​ ដើម្បី​កៅអី​ជំ​រុះ​ចុងក្រោយ​ឡើងទៅ​ក្របខណ្ឌ​លី​គ​កំពូល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm