សម្ដេចតេជោ៖ រាជរដ្ឋាភិបាលប្រឹងប្រែងរំដោះផ្ទៃដីមានមីន ដើម្បីប្រយោជន៍ពលរដ្ឋ និងវិស័យទេសចរណ៍

2022/07/06 08:07:18 pm        722

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដី ដែលមានមីនប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និង​ប្រែក្លាយតំបន់ដែលធ្លាប់មានមីន និងធ្លាប់រងគ្រោះដោយសារមីន ជាតំបន់សុវត្ថិភាព (សូន្យមីន) ដើម្បីជាប្រយោជន៍ដល់​វិស័យទេសចរណ៍ ធម្មជាតិផងដែរ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លៀតលើកឡើងពីជនពិការ ដែលបន្សល់ដោយសារសង្គ្រាម ដោយ​សារគ្រាប់មីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ល។

សម្ដេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីពេល​បញ្ចប់សង្គ្រាម ​សម្ដេចបានដាក់ចេញនូវគោលដៅពីរ៖ ទី១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២.ប្រែក្លាយខ្សែព្រំដែន ជាមួយប្រទេសជិតខាង ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និងការអភិវឌ្ឍ។ ឥឡូវកិច្ច ការទាំង២ គឺកំពុងតែដំណើរការ ឯកិច្ចការទី១ ​ដែលមកដល់ពេលនេះ ​អាចនិយាយបានថា សម្រេចលើសពី៩០ ភាគរយទៅហើយ។

សម្ដេតេជោ​ បានជំរុញអាជ្ញាធរមីនឱ្យខិតខំដោះមីននៅតំបន់ដែលសេសសល់គ្រាប់មីន ឱ្យក្លាយជា តំបន់សូន្យមីន ដើម្បីទាក់ទាញទេសចរ។

សម្ដេចតេជោ ក៏បានបង្ហាញពីការធ្វេសប្រហែសមួយ ដែលរាជរដ្ឋាភិបាល ​បានបញ្ចេញថវិកាមិនធំ សម្រាប់ការដោះមីន ដោយពឹងផ្អែកច្រើនជ្រុលហួសទៅលើដៃគូអភិវឌ្ឍន៍​ តែមកដល់ពេលនេះ ចំណុច ​ដែលនៅសល់សម្ដេច បានរៀបចំគម្រោងមួយ ដើម្បីរុញស្ថានភាពនេះឲ្យដំណើរការទៅមុខ ដែលគិតមក ដល់ពេលនេះ ថវិកាដែលទទួលបានពី​សប្បុរសជន​មានប្រមាណជិត ១៥លានដុល្លារ​អាមេរិកហើយ​ សម្រាប់រំដោះផ្ទៃដីមានមីន​ដែលនៅសេសសល់តិចតួចនោះ ៕

អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm