អត្រាប្តូរប្រាក់មានលំនឹងល្អ ជាការលើកកម្ពស់ជីវិភាពដល់ប្រជាពលរដ្ឋ និងការទាក់ទាញវិនិយោគិន

2022/07/06 08:31:30 pm        800

ភ្នំពេញ៖ ស្ថានភាពអត្រាប្តូរប្រាក់មិនមានប្រែប្រួលខ្លាំង ជាការធ្វើឲ្យលំហូរសាច់ប្រាក់របស់កម្ពុជា​មាន​លំនឹង ស្ថេរភាពល្អ និងជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ និងជាទំនុកចិត្តរបស់អ្នក​វិនិយោគ ជាពិសេសការផ្តល់ភាពទាក់ទាញពីវិនិយោគិន ឲ្យមកបណ្តាក់ទុននៅក្នុងទីផ្សារ​ព្រះរាជា​ណា​ចក្រកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនួញនៅក្នុងអាជីវកម្ម ថ្លែង​លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ​ជាមួយភ្នាក់អ្នកយកព័ត៌ BTV ​នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះថា តាមការសង្កេតមើលទីផ្សារប្តូរប្រាក់នៅកម្ពុជា ​ជាច្រើនឆ្នាំមកនេះ គឺមិនមានការប្រែប្រួល​ខ្លាំង​នោះឡើយ ដោយរក្សាអតិផរណាលំនឹងប្រាក់រៀល​ និងប្រាក់ដុល្លារបានល្អប្រសើរ។

លោកឧកញ៉ា បន្តថា ទោះបីអត្រាប្តូរប្រាក់មានស្ថេរភាពល្អយ៉ាងណាក៏ដោយ ការគាំទ្រ និងរួមគ្នាប្រើ​ប្រាស់​រូបិយវត្ថុ​ប្រាក់រៀល​ ត្រូវជំរុញឲ្យបានផុលផុសថែមទៀត។

ទាក់ទងរូបិយវត្ថុនេះ, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងថា ​ចំពោះការរក្សាស្ថេរ ភាពអត្រាប្តូរប្រាក់ល្អក្នុងរក្សាវែងបែបនេះ គឺមិនមែនជារឿង​ចៃដន​នោះឡើយ ​ពោលគឺបានកើតចេញពីការគិតគូរ ​និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល នឹង​ស្ថាប័នជំនាញ ​ជាពិសេសជាងនេះទៅទៀត ​វាជាការទាក់ទាញអ្នកវិនិយោគផងដែរ ។

សូមបញ្ជាក់ថា៖ ថ្មីៗនេះមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ដោយមានការដាក់​ចេញ​នូវគោលនយោបាយជាច្រើន ​និងការជម្រុញលើកកម្ពស់ប្រាក់រៀលជាដើម​ ក្នុងរយៈពេល ២០ឆ្នាំ មកនេះ​ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារ ​មានស្ថេរភាពល្អ ក្នុងរង្វង់មធ្យមជាង ៤ ០០០រៀល ក្នុងមួយដុល្លារ​ ពោលគឺដោយមានការប្រែប្រួលតិចតូច។

ជាក់ស្តែងថ្ងៃទី ០៦ខែកក្កដា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជា​ បានបង្ហាញអត្រាប្តូរប្រាក់ផ្លូវការ គឺ ៤ ០៧៥ រៀល ​ក្នុងមួយដុល្លារអាមេរិក។​ ដូច្នេះវត្តមានរបស់ប្រាក់រៀល គឺបានរួមចំណែកយ៉ាង​សំខាន់ ​ក្នុងការស្តារ ​និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ជាពិសេសការបន្ធូរបន្ថយអត្រាការប្រាក់​សម្រាប់​ជំរុញការវិនិយោគ ​និងការប្រើប្រាស់​ ក៏ដូចជាការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ចផងដែ ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm