អ្នក​ការ​ទូត​៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ស្ដីពី​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        231

​មីយ៉ាន់ម៉ា៖ ប្រភព​ពី​ក្រុម​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រជុំ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់ ​ស្តីពី​ស្ថានភាព​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ ជាទី​ដែល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ជាង ​១០០​នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

​ប្រភព​ដដែល​បាន​និយាយ​ថា​ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន ១៥ ប្រទេស​នឹង​ចាប់ផ្ដើម​សម័យ​ប្រជុំ​បិទទ្វារ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដោយ​មាន​ការ​លើក​ឡើង​នូវ​របាយការណ៍​សង្ខេប ​ស្ដីពី​ស្ថានការណ៍ ពី​សំណាក់​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​មី​យ៉ាន់​ម៉ាគឺលោកស្រី Christine Schraner Burgener​។ គេ​មិន​ច្បាស់​ទេ​ថា ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​អាច​យល់ព្រម​ លើ​សេចក្តី​ប្រកាស​ថ្មី​មួយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​ នេះ​ជា​អ្វី​ដែល​តម្រូវ​ឲ្យ​មានការ​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​ ក្នុង​ចំណោម​សមាជិក​ដែល​រួមមាន​រុស្ស៊ី​ និង​ចិនដែរ ​ឬ​យ៉ាងណា​។

​កាលពី​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​បាន​ចេញ​សេចក្តី​ប្រកាស​ ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ជា​លើក​ដំបូង ​ចំពោះ​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា ​ដោយ​ស្ងៀមស្ងាត់ដែល​រួមមាន​ទាំង​ស្ត្រី​ និង​កុមារ​។​ ក្រុម​អ្នកតស៊ូ​មតិ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បាន​សម្លាប់​ជន​ស៊ី​ល​យ៉ាង​ហោច​ណាស់​ ៥១០​នាក់​ក្នុង​រយៈពេល​ជិត​ ២​ខែក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​តវ៉ា ​ប្រឆាំង​រដ្ឋប្រហារ​កាល​កាលពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm