អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងដីរួម ទួលអ្នកតារ៉ាញ ដើម្បីទុកអភិវឌ្ឍន៍​ជា​ប្រយោជន៍សាធារណៈ

2022/07/06 09:40:55 pm        137

ភ្នំពេញ៖ ដីទួ អ្នកតារ៉ាញ ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ត្រូវបាន​អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ចុះទៅវាស់វែង កាលពីព្រឹកថ្ងៃទី០៦ខែ កក្កដា ឆ្នាំ២០២២ ដើម្បីកំណត់ទំហំអោយបានច្បាស់លាស់ ទុកអភិវឌ្ឍន៍​ធ្វើជាសាលាបុណ្យដែលជាប្រយោជន៍សាធារណៈ។

ដីរួមនោះ ត្រូវបានប្រជាពលរដ្ឋ ឱ្យដឹងថា មានទំហំ ប្រមាណជិត២ពាន់ម៉ែត្រការ៉េ ស្ថិតនៅ ភូមិ ត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅ១ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ការចុះទៅវាស់វែង​ដីរួម​សម្រាប់ធ្វើបុណ្យនេះ ធ្វើឡើងទៅតាមសំណើរ សុំអន្តរាគមន៍របស់មេភូមិ និងប្រជាពលរដ្ឋរស់នៅ ភូមិ ត្រពាំងថ្លឹង១,២,៣,៤ សង្កាត់ចោមចៅទី១ បន្ទាប់ពីដីរួមនោះមានអ្នកដែលមើលថែទាំ កាប់រានដើមឈើ ប៉ុនប៉ងធ្វើប្លង់រំលោភយក ធ្វើជាកម្មសិទ្ធិបុគ្គល។

តាមពាក្យស្នើសុំអន្តរាគមន៍ របស់ប្រជាពលរដ្ឋ ដែលមានស្នាមមេដៃ ចំនួន ១៤នាក់ បានឱ្យដឹងថា ទីតាំង ដីទួលអ្នកតារ៉ាញ ជាទីតាំងមួយ ដែលប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅទី១ តែងតែគោរព​បូជា​នៅទីនោះ ពេលមានពិធីបុណ្យផ្សេងៗ។ ដូច្នេះយើងខ្ញុំទាំងអស់គ្នាជាមេភូមិ និង​ប្រជាពលរដ្ឋ​ដែលរស់នៅ ក្នុងភូមិត្រពាំងថ្លឹង ១,២,៣,៤ សង្កាត់ចោមចៅទី១ សំណូមពរ ដល់រដ្ឋបាល​ខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់ក្រុមការងារចុះវាស់វែង និងពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ទីតាំងដីទួលអ្នកតា នេះ។ បន្ទាប់ពីមានការស្នើសុំកាលពីថ្ងៃ៣០ខែមិថុនា ឆ្នាំ ២០២២ ​ទើបអាជ្ញាធរខណ្ឌ រួមទាំង​មន្រ្តីជំនាញ​ដឹកនាំ​ដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ​ពោធិ៍សែនជ័យ បានចុះទៅ​មក​វាស់វែង​នៅពេលនេះ ។ទោះបីជាយ៉ាងណា ​គេពុំទាន់ដឹងថា​ ដីរួមនោះ មានទំហំប៉ុន្មាន​ពិតប្រាកដ​ឡើយ ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា ដីនោះ ជាដីទួលរួម មានខ្ទមអ្នកតារ៉ាញ ដែល ប្រជាពលរដ្ឋ​គោរពបូជា តាំងពីសង្គមចាស់មកម្លេះ ដោយមានអ្នកភូមិ ៣នាក់ជាអ្នកមើលថែទាំ។ដើមឡើយ ដីនោះ​ មានដើមឈើធំ ៗ នៅកំឡុងឆ្នាំ ២០០០ អ្នកមើលថែ ម្នាក់ក៏បាននាំគ្នាកាប់ដើមឈើរាន ព្រៃ គោលបំណងប្រុងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ​ហើយប្រជាពលរដ្ឋ ក៏បាននាំគ្នាតវ៉ារារាំង​ព្រោះដីនោះជាដីរួម ។ ​ដោយសារមានការប៉ុនប៉ងរំលោភ​ ដីរួមនោះមក ​ធ្វើជាកម្មសិទ្ធិ មេភូមិ ប្រជាពលរដ្ឋ ក៏​បាននាំគ្នា ផ្តិតមេដៃ ស្នើសុំទៅរដ្ឋបាលខណ្ឌពោធិ៍សែន ​ចុះមកវាស់វែង ទុកជា​សម្បត្តិសាធារណៈ។

តាមប្រជាពលរដ្ឋ បានអោយដឹងទៀតថា ដីរួមនេះ គ្មាននណា ម្នាក់មករំលោភយក ​បាននោះទេ ។ការចុះវាស់វែងនេះ ក្នុងគោលបំណង ​កំណត់ទំហំអោយបានច្បាស់​ ដើម្បីធ្វើការអភិវឌ្ឍ ឈូសឆាយ​អោយបានស្អាតទុកធ្វើជាសាលាបុណ្យ(សាលាឆទាន) ​សម្រាប់ជាប្រយោជន៍​ សាលាធារណៈ។

ក្រៅ ​ពីដីរួមទួលអ្នកតារ៉ាញ នេះ ​អាជ្ញាធរក៏​បានចុះទៅវាស់វែងដីរួមមួយកន្លែង ​ទៀតនៅក្នុងដ្ឋាន សង្កាត់ខាងលើនេះ ​ដែលមានទំហំប្រមាណ ១២ម៉ែត្រគុណ ៣០ម៉ែត្រផងដែរ ៕ អ​ត្ថបទ ៖ ​កុម្ភៈ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        50
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm