សហរដ្ឋ​អាមេរិក​ផ្អាក​រាល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​មី​យ៉ាន់​ម៉ា​រហូត​ដល់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ត្រឡប់​មក​វិញ​

2021/04/27 09:59:58 am        195

​អាមេរិក៖ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោកស្រី Katherine Tai បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ពាណិជ្ជកម្ម​អាមេរិក​នឹង​ផ្អាក​ជាបន្ទាន់​រាល់​ទំនាក់ទំនង ​ជាមួយ​មី​យ៉ាន់​ម៉ា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ និង​វិនិយោគ​ឆ្នាំ​២០១៣ រហូតដល់​ការ​ត្រឡប់មកវិញ​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត ​តាម​បែប​ប្រជាធិបតេយ្យ​។​

​ថ្ងៃ​សៅរ៍​កន្លងទៅ​គឺជា​ថ្ងៃ​បាតុកម្ម​ដ៏​បង្ហូរ​ឈាម​បំផុត​នៅ​មី​យ៉ាន់​ម៉ា​ ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ដែល​មាន​មនុស្ស​ស្លាប់​ចំនួន ១១៤​នាក់​បាន​ស្លាប់​។ មនុស្ស ៥​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​ នៅ​ពេល​ដែល​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើបាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​ជាថ្មី​ម្តង​ទៀត​ប្រឆាំង​នឹង​យោធា​ ដែល​បាន​វិលត្រឡប់​មកកាន់​អំណាច​វិញ​បន្ទាប់​ពី​មួយ​ទសវត្សរ៍​។​ លោកស្រី Tai បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ ការ​សម្លាប់​របស់​កង​សន្តិសុខ​មី​យ៉ាន់​ម៉ា ​ទៅលើ​ក្រុម​បាតុករ​ដោយ​ស្ងៀមស្ងាត់រួមមាននិស្សិត​ កម្មករ ​និង​មេដឹកនាំ​កម្មករ ​និង​កុមារ​ បាន​ធ្វើ​ឲ្យ​មនសិការ​សហគមន៍​អន្តរជាតិ​តក់ស្លុត​យ៉ាង​ខ្លាំង​។​

​លោកស្រី ​Tai ​ដែល​បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា​បាន​និយាយ​ថា "​ស​កម្ម​ភាព​ទាំងនេះ​គឺជា​ការ​វាយ​លុក​ដោយ​ផ្ទាល់​ ទៅលើ​ដំណើរការ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិប​តេយ្យ​ និង​ការ​ខិត​ខំ​ប្រឹងប្រែង​រប​ស់​ប្រជាជន​មី​យ៉ាន់​ម៉ា​ ដើម្បី​ទទួល​បាន​អនាគត​ប្រកប​ដោយ​សន្តិភាព​ និង​វិបុលភាព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        23
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm