ប្រេសិតអាស៊ាន៖ រដ្ឋាភិបាលណៃពីដោ យល់ព្រមចរចាជាមួយក្រុមចលនាបះបោរដើម្បីស្វែងរកសន្តិភាព

2022/07/07 12:49:41 am        105

ភ្នំពេញ ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅចំពោះមុខអង្គទូតនានា ប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលណៃពីដោ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ មីង អុងឡាំង បានយល់ព្រមបើកច្រកចរចារជាមួយក្រុមចលនាបះបោរនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកសន្តិភាពជូនជាតិនិងប្រជាជន។​

ក្នុងឱកាសធ្វើសេចក្ដីរាយការណ៍សង្ខេប ឬ briefing ជូនអង្គទូត និងអ្នកសារព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកទី២ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកទី២នេះ មានលទ្ធផលវិជ្ជមាន និងគួរឲ្យកត់សម្គាល់មួយចំនួន ក្នុងនោះបានជួបអ្នកពាក់ព័ន្ធច្រើនជាងមុននិងបានលើកប្រធានបទជាច្រើនយកមកពិភាក្សា ហើយបានបើកច្រកថ្មី ឈានទៅដល់ការចរចានយោបាយ។

ឯកឧត្តមបន្តថា ពីមុនគ្មានលទ្ធភាពណាមួយទាល់តែសោះ ក្នុងការចរចាជាមួយបុគ្គល ឬក្រុមទាំងឡាយណា ដែលក្រុមប្រឹក្សារដ្ឋចាត់ទុកថាជាក្រុមភេរវករ តែក្នុងអំឡុងទស្សនកិច្ចនោះ ភាគីរដ្ឋាភិបាលណៃពីដោ បានយល់ព្រមចរចារ ប៉ុន្តែត្រូវក្រុមទាំងនោះផ្លាស់ប្តូរផ្នត់គំនិត ដែលមានលក្ខខណ្ឌ ៣យ៉ាង ទី១.មិនមានបំណងបំផ្លាញរដ្ឋាភិបាល, ទី២.មិនមានបំណងមកជំនួសរដ្ឋាភិបាល និងទី៣.យករដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ធ្វើជាមូលដ្ឋានក្នុងការចរចាសន្តិភាព ។

​ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា បញ្ហានៅមីយ៉ាន់ម៉ា នឹងមិនធ្វើឲ្យអាស៊ានបែកបាក់គ្នានោះទេ ទោះបីមានដំណោះស្រាយខ្វែងគំនិតគ្នាខ្លះ តែអាស៊ាននៅតែខិតខំដោះស្រាយ និងគោលដៅចង់ឲ្យមីយ៉ាន់ម៉ាមានសុខសន្តិភាពដូចគ្នា តាមរយៈអនុវត្តអភិក្រមទាំង៥ ដែលអាស៊ានព្រមព្រៀងគ្នា កាលពីឆ្នាំ២០២១។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ដោយបានជួបពិភាក្សាជាមួយភាគីជម្លោះជាច្រើនដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះ៕  អត្ថបទ ៖ បាន សុខរិទ្ធិ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        42
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm