
អន្ដរជាតិ៖ នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានអំពាវនាវដល់ភាគីទាំងអស់ក្នុងពិភពលោកបង្កើតកិច្ចខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈដែលពិភពលោកកំពុងវិវត្តន៍ទៅក្នុងឥរិយាបទស្មុគស្មាញ។
លោក ឡាវរ៉ូវ បានថ្លែងតាមរយៈអ្នកបកប្រែនៅឯកិច្ចប្រជុំមួយជាមួយសមភាគីវៀតណាមលោក បួយ ថាញ់ សុន (Bui Thanh Son) ក្នុងទីក្រុងហាណូយ។ ការអត្ថាធិប្បាយរបស់លោកមានឡើង ស្របពេលរុស្ស៊ីត្រូវបានរងការចោទប្រកាន់ពីបណ្ដាប្រទេសលោកខាងលិច ពីបទបំពានច្បាប់អន្តរជាតិ តាមរយៈការវាយប្រហាររបស់ខ្លួនចូលក្នុងប្រទេសអ៊ុយក្រែន ៕