វ៉ាក់សាំង​ស៊ីណូហ្វាម​ ៧០​ម៉ឺន​ដូស​ដែល​ជា​ជំនួយ​របស់​ចិន​លើក​ទី២​នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ស្អែក​

2021/04/27 09:59:58 am        110

ភ្នំពេញ​៖ វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​១៩ ​ប្រភេទ​ស៊ីណូហ្វាម ​ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ លើក​ទី​២​ចំនួន ៧០​ម៉ឺនដូស ​នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជានៅ​វេលា​ម៉ោង​៧​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២១​ស្អែក​នេះ ខ​ណៈ​កម្ម​វិធី​ផ្តល់ ​និង​ទទួល​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព ​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្រ្តី ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ជាមួយ​និង​លោក​ វ៉ាង វិនធាន​ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

វ៉ាក់សាំង​ស៊ីណូហ្វាម ​ចំនួន​៧០​ម៉ឺនដូស​ ដែល​ជា​ជំនួយ​លើក​ទីពីរ​របស់​ចិន​នេះ ​ មាន​ចំនួន​៣០​ម៉ឺន​ដូស​គឺសម្រាប់ចា​ក់​ជូន​ដល់​កង​ទ័ព​កម្ពុជា ​និង​ក្រុម​គ្រួសារ ​ហើយ​៤០ម៉ឺន​ដូស​ទៀត​សម្រាប់​ផ្តល់​ជូន​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា ​ខណៈ​ជំនួយ​លើក​ទី​១ ​ដែល​មាន​ចំនួ​ន​៦០​ម៉ឺន​ដូស​នោះ​បាន​កំពុង​បន្ត​ចាក់​ជូន​ដល់​កង​ទ័ពប្រកប​ដោយ​រលូន​ និង​សុវត្ថិភាព​រហូត​មកដល់​ពេល​នេះ​។​

សូមប​ញ្ជាក់ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាមចំ​នួន​៦០​ម៉ឺន​ដូស​ជា​លើក​ដំបូង​ពី​សាធារណៈ​ប្រជាមានិតចិន ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែកុ​ម្ភៈ​កន្ល​ង​ទៅ​នេះ ​ហើយ​បន្ទាប់​ម​កនៅ​ថ្ងៃទី​២ ​ខែ​មីនា​ ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់​សាំង​កូវីដ​១៩ ​រប​ស់ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ​ចំនួន ​៣២៤,០០០ដូស ពីមជ្ឈ​មណ្ឌល​កូវ៉ាក់​ (COVAX Facility) របស់​អង្គការ​សុខភាព​ពិភព​លោក​(WHO)។​

វ៉ាក់​សាំង​ទាំង​ពីរ​ប្រភេទ​ ដែល​កម្ពុជា​ទទួ​ល​បា​ន​ពី​មិត្ត​ចិន ​និង​អង្គការ​សុខភាព​ពិភព​លោក​នេះ​ ត្រូវ​បានចាក់​ជូន​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​និង​មន្រ្តី​រាជការ​ស៊ីវិល ​និង​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​គោលការណ៍​ស្ម័គ្រ​ចិត្ត​បាន​ចំនួន​ជាង​២៥​ម៉ឺននាក់ ​ខណៈ​វ៉ាក់​សាំង​ប្រភេទ​ស៊ីណូវ៉ាក់ ​ដែលកម្ពុជា​ចំណាយ​លុយ​ជាលើ​ក​ដំបូង​ទិញ​របស់​ចិន​ចំនួន​១.៥​លាន​ដូស ​ដែល​បាន​ដឹក​មក​ដល់​កម្ពុជា​នា​ថ្ងៃ​ទី​២៦​នោះ​បាន​កំពុង​ចាត់​ចែង​យ៉ាង​ដុត​ដៃ​ដុត​ជើង​បំផុត ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ ដែល​ ដឹក​នាំ​ដោយ​លោក​ជំទាវ ​ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា ​ខណៈ​វ៉ាក់សាំង​នេះនឹ​ង​ត្រូវ​ធ្វើការ​ចាក់​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​អស់​មួយ​លាន​ដូស​ក្នុង​មួយ​ខែ ​ឬ​អាច​លើស​ពី​នេះ​ទៅ​ទៀ​ត​នោះ​។

កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ម្សិល​មិញ​នេះ សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​ប្រកាស​ដាក់​ចេញ​ផែន​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ​ឱ្យ​បាន​ប្រមាណ​១​លាន​ដូសក្នុ​ង​រយៈ​ពេល​មួយ​ខែ ​ខណៈ​ការ​ចាក់​ដោយ​ទ្រង់​ទ្រាយ​ធំ​នេះ ​នឹង​ប្រព្រឹត្តិ​ទៅ​ទូទាំង​ប្រទេស​នោះ។​ ការ​ប្រកាស​ដាក់​ផែន​ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នេះ​គឺ​ស្រប​ពេល​ដែល​កម្ពុជា​មាន​ការ​ផ្ទុះ​មេរោគ​កូវីដ​១៩​នេះ​ ចូល​សហគមន៍​ជា​បន្ត​បន្ទាប់ ​និង​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់មួ​យ​ចំនួន​ផង​ដែរ​នោះ​។

ព្រឹត្តិការណ៍​នៃ​ការ​ចាក់​វ៉ាក់​សំាង​ការ​ពារ​មេរោ​គ​កូវីដ​១៩ ​បាន​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​សុវត្ថិភាព ​និង​រលូន​នោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ទិញ​នូវ​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​១៩ ​ប្រភេទ​ស៊ី​ណូវ៉ាក់​នេះចំនួន​៤​លាន​ដូស​បន្ថែម​ទៀត ​និង​កំពុង​សិក្សា​ទិញ​នូវ​វ៉ាក់សាំង​ពី​ប្រទេស​អាមេរិក​មួយ​ចំនួន​ទៀត​ផង​ដែរ​ដើម្បី​ធ្វើយ៉ាង​ណាចាក់​វ៉ាក់​នេះ ​ជូន​ដល់​បង​ប្អូន​ប្រជាពលរ​ដ្ឋ​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ​ឲ្យ​បាន​ចំនួន​១០​លាន​ដូសនោះ​៕ អត្ថបទ៖ បាន​ ចក់​ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm