
អន្ដរជាតិ៖ វាដល់ពេលម្តងទៀតហើយ ពេលដែលភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងម៉ុមបៃប្រទេសឥណ្ដា និងតំបន់ជិតខាង បានធ្វើឲ្យប៉ះពាល់ និងអាក់ខានការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុមួយនេះ ។
តំបន់ជាច្រើននៅក្នុងទីក្រុងមួយនេះ បន្តជន់លិចទឹកត្រឹមចង្កេះ ស្របពែលដែលភ្លៀងនៅតែបន្តបង្អុរចុះ ធ្វើឲ្យលិចលង់ទីក្រុងទាំងមូល។
មន្ទីរអាកាសធាតុឥណ្ឌា បានចេញសេចក្តីប្រកាសអាសន្នសម្រាប់ទីក្រុងម៉ុមបៃ និងស្រុកជិតខាង ដោយពួកគេ បានព្យាករណ៍ថាភ្លៀងធ្លាក់ពីតិចទៅខ្លាំង នឹងបន្តបង្អុរចុះរយៈពេល ៥ថ្ងៃទៀត ៕
