អ៊ុយ​ក្រែ​ន៖ ​កងកម្លាំង​រុស្ស៊ី​កំពុង​បំផ្លិចបំផ្លាញ​អ្វី​គ្រប់យ៉ាង​ក្នុង​ភាគ​ខាងកើត និង​សម្លាប់​មនុស្ស ​៨​នាក់

2022/07/07 05:11:08 pm        1.4 K

​អ៊ុយក្រែន៖ អភិបាលខេត្ត Luhansk និង Donetsk ​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​ប្រើ​យុទ្ធវិធី​កម្ទេច​សល់​តែ​ផេះ ក្នុង​ការ​វាយ​រុលទៅមុខ​ក្នុងប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត ដោយ​វាយកម្ទេច​តំបន់​លំនៅឋាន​ជន​ស៊ីវិល​ដោយ​ប្រើ​មី​ស៊ី​ល និង​បំផ្លិចបំផ្លាញ​ភូមិឋាន​ទីក្រុង​តូច​ធំ​ជាច្រើន​ឲ្យ​ក្លាយ​ជា​កម្ទេច​ថ្ម​។​

​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​បាញ់​ផ្លោង​ដោយ​មិន​រើសមុខ​ពី​សំណាក់​កង​កម្លាំង​រុស្ស៊ីរយៈពេល​ជាង​ ២៤​ម៉ោង​បាន​សម្លាប់​ជន​ស៊ីវិល ​៨​នាក់ និង​ជាង ​២៥​នាក់​រង​របួស​។ ​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​អះអាងថា ភាគច្រើន​នៃ​ជន​ស៊ីវិល​រងគ្រោះ​នៅ​ក្នុង​ខេត្ត Donetsk ជាទី​ដែល​កងទ័ព​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​សន្ធាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ ​អភិបាលខេត្ត Luhansk លោក Serhiy Haidai បាន​ច្រានចោល​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​រុស្ស៊ី​ពុំបាន​ដណ្ដើម​គ្រប់គ្រង​ខេត្ត​នេះ​ទាំងស្រុង ដែល​ទីក្រុង​ចុងក្រោយ Lysychansk របស់​ខេត្ត​នេះ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ។ លោ​កថា ​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​នៅតែ​បន្ត​នៅ​ក្នុង​ភូមិ​នានា​ជុំវិញ​ទីក្រុង Lysychansk​។​ អភិបាលក្រុង​នីមួយៗ​និយាយ​ថា ពុំ​មាន​សុវត្ថិភាព​ទេ​នៅ​ក្នុង​ទីក្រុង Mykolaiv ​និង Kharkiv ខណៈ​កងកម្លាំង​រុស្ស៊ី​ព្យាយាមវាយ​សម្រុក​ក្នុង​តំបន់ Donetsk៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm