លោក Boris Johnson ព្យាយាម​ក្រោក​តតាំង ខណៈ​រង​សម្ពាធ​ខ្លាំង​ឲ្យ​លោក​លាលែង​ពី​តំណែង

2022/07/07 05:33:01 pm        1.5 K

​អង់គ្លេស៖ ប្រភព​មួយ​បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ប្រឆាំង​ទៅ​នឹង​សម្ពាធ​ឱ្យ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ពុធ​ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់ និង​ការបះបោរ​ដែល​ចេះ​កើន​ឡើង​ នៅ​ក្នុង​គណបក្ស​អភិរក្សនិយមដែល​កំពុង​កាន់អំណាច​របស់​លោក ដោយ​និយាយ​ថា ​លោក​នឹង​តតាំង​នឹង​ការប៉ុនប៉ង​ទម្លាក់​លោក​ជុំវិញ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​។

ក្រោយ​មានការ​លាលែង​ពី​តំណែង​ជាង​ ៤០​នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​សមាជិកសភា​មកពី​គណបក្ស​អភិរក្សនិយម​ជាច្រើន​នៅ​ក្នុង​ការបះបោរ​ដោយ​បើកចំហ ក្រុម​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​មួយ​ចំនួន​បាន​ទៅកាន់​វិមាន​នាយករដ្ឋមន្ត្រី Downing Street ដើម្បី​ប្រាប់​លោក Johnson ថា​ លោក​ត្រូវតែ​លាលែង​ពី​តំណែង​។ ​មនុស្សម្នា​ក់​បាន​ជំរុញ​លោក​ឱ្យ​លាលែង​ពី​តំណែង​ដោយ​ថ្លៃថ្នូរ ​ដោយ​កំណត់​ពេល​វេលា​ផ្ទាល់ខ្លួន​របស់​លោក ជាជាង​ប្រឈម​នឹង​ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​។ សមាជិក​សភា​ជាច្រើន​បាន​និយាយ​ថា ឥឡូវនេះ​វា​ជា​សំណួរ​មួយ​ថា ​តើ​លោក​ត្រូវ​ចុះ​ចេញពី​តំណែង​នៅ​ពេល​ណា​។ មនុស្ស​រាប់​សិប​នាក់​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​សុចរិត​ភាព​របស់ Johnson បន្ទាប់ពី​លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​សុំទោស​ ចំពោះ​ការតែងតាំង​សមាជិកសភា​ឱ្យ​មាន​តួនាទី​ទទួលបន្ទុក​វិន័យ និង​បទ​បញ្ជា​ផ្ទៃក្នុង​សភា ​ហើយ​មិនបាន​រំលឹក​អំពី​ដំណើរ​រឿង​ដែល​គេ​ធ្លាប់​ជូន​ព័ត៌មាន​ថា មន្ត្រី​រូប​នេះ​បាន​រង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អនាចារ​។

​លោក James Duddridge បាន​និយាយ​ថា ​លោក Johnson និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដែល​ទើប​តែងតាំង​ថ្មី​លោក ​Nadim Zahawi នឹង​រៀបចំ​ផែនការ​រួម​ថ្មី​មួយ​សម្រាប់​សេដ្ឋកិច្ច​នៅ​សប្តាហ៍​ក្រោយ ដែល​នឹង​រួម​បញ្ចូល​ការ​កាត់​ពន្ធ​។ ​នាយករដ្ឋមន្ត្រី​មានការ​យល់​ច្រឡំ​ ប្រសិនបើ​លោក​មាន​អារម្មណ៍​ថា ​លោក​អាច​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​បញ្ហា​ចំពោះ​មុខ​ សភា​ដែល​ត្រូវ​បាន​ដួល​រលំ​។​ សមាជិកសភា​អភិរក្ស​និយម​ជាន់ខ្ពស់​មួយ​រូប ​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា​ លោក​កំពុង​ធ្វើ​ឲ្យ​គណបក្ស​អភិរក្ស​និយម​រង​ភាព​អាម៉ាស់​ និង​ជា​ការ​ប្រមាថ​ដល់​អ្នកបោះឆ្នោត​។ ​លោក ​Johnson ​ទទួល​ស្គាល់​ថា ​វា​ជា​កំហុស​ឆ្គង​ដ៏​ធំ​ក្នុង​ការ​តែងតាំង​លោក Chris Pincher ទោះ​លោក​ដឹង​ហើយ​ថា មានការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​រូប​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        14
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm