អគ្គនាយកដ្ឋានគយ ទទួលបានប្រាក់ពន្ធអាករលើរថយន្តគ្មានពន្ធ និងចង្កូតស្តាំ​ ជាង៧៦លានដុល្លារ

2022/07/07 06:15:04 pm        2.2 K

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចំណូលពីការបង់ពន្ធអាករលើរថយន្តចង្កូតឆ្វេងនាំចូលអត់ពន្ធ និងរថយន្តចង្កូតស្តាំ កែទៅចង្កូតឆ្វេង មានប្រមាណជាង៧៦លានដុល្លារ។​

ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា។​

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចុះទទួលប្រាក់បង់ពន្ធពន្ធអាករ និងកក់ប្រាក់សម្រាប់រថយន្តចង្កូតស្តាំ ទៅចង្កូតឆ្វេង សុរបចំនួន ៩ ៧៥៣គ្រឿង។ ក្នុងនោះ​ រថយន្តចង្កូតឆ្វេងនាំចូលអត់បង់ពន្ធ មានចំនួន ២ ៧១៣ គ្រឿង ដែលបានបង់ពន្ធអាករ សរុប ៣៥លានដុល្លារ។​

ចំណែក រថយន្តចង្កូតស្តាំ កក់ប្រាក់សម្រាប់កែចង្កូតឆ្វេង មានសរុប ៧ ០៤០ គ្រឿង ដែលមានទឹកប្រាក់សរុប ៤១.៥លានដុល្លារ។

យុទ្ធនាការបង់ពន្ធអាករលើរថយន្តគ្មានពន្ធ និងរថយន្តចង្កូតស្តាំ បានបិទបញ្ចប់ នៅនៅចុងខែមិថុនា ឆ្នាំនេះ បន្ទាប់ពីចាប់អនុវត្ត ពីខែមករាដើមឆ្នាំ។

ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់កែចង្កូតនេះ សម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីគយ ក៏ដូចជាកម្លាំងសមត្ថកិច្ចតាមព្រំដែនត្រូវស្តាប់ឲ្យច្បាស់ គឺមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្តាំថ្មីៗ ចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ។ សម្តេចបញ្ជាក់ថា រថយន្តចង្កូតស្តាំអត់ពន្ធ មានតែលួចនាំចូលតាមព្រំដែនថៃប៉ុណ្ណោះ។អត្ថបទ៖ វណ្ណៈ



 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm