ចិន​ស្ដីបន្ទោស​ណា​តូ​ថា ​កំពុង​បង្កើត​ជម្លោះ និង​បំពក់ភ្លើង​សង្គ្រាម

2022/07/07 06:34:26 pm        1.6 K

​ចិន៖ ក្រសួងការបរទេស​ចិន​បាន​អះអាងថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​ណា​តូបានធ្វើ​ឲ្យ​សន្តិភាព​ពិភព​លោក​ដើរ​ថយក្រោយ ដោយ​ការ​បង្កើត​ឲ្យ​មាន​ជម្លោះ និង​បំពក់​ភ្នក់ភ្លើងសង្គ្រាម​បម្រើ​ឲ្យ​ផល​ប្រយោជន៍​អាត្មានិយម​របស់​ទីក្រុង Washington លើ​ការ​ចំណាយ​អាយុជីវិត​ជន​ស៊ីវិល​ស្លូតត្រង់​ទូទាំង​ពិភពលោក​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ប្រវត្តិសាស្ត្រ​របស់​អង្គការ​ណា​តូ​គឺ​ចូលចិត្ត​បង្កើត​ជម្លោះ និង​បំពក់ភ្លើង​សង្គ្រាម ការ​បង្កើត​សង្គ្រាម និង​ការ​សម្លាប់​ជន​ស៊ីវិល​ស្លូតត្រង់​តាម​អំពើ​ចិត្តសូម្បីតែ​សព្វ​ថ្ងៃ​នេះ​ក៏ដោយ។ ការពិត​ជាច្រើន​បាន​បង្ហាញ​ថា ​មិនមែន​ប្រទេស​ចិន​ទេ​ដែល​បង្ក​ការ​គំរាម​ជា​ប្រព័ន្ធ​ដល់​ណា​តូ ផ្ទុយទៅវិញ​ណា​តូ​ខ្លួនឯងទេដែល​តែងតែ​ពង្រីក​ការ​គំរាម​ជា​ប្រព័ន្ធ​ដល់​សន្តិភាព និង​សន្តិសុខ​ពិភពលោក​។ ​ការ​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​របស់​លោក Zhao មាន​ឡើង​មួយ​សប្ដាហ៍​ បន្ទាប់ពី​ការ​លើក​ឡើងជា​លើកដំបូង​របស់​ណា​តូដោយ​ចង្អុលមុខ​ដាក់​ចិន​ថា ជា​អាទិភាព​យុទ្ធសាស្ត្រ និង​ជា​ការ​ប្រជែង​ផលប្រយោជន៍​លោក​ខាង​លិច​។

​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​កំពុង​បង្កើន​កម្លាំងយោធា​របស់​ខ្លួន​ដ៏​ធំរួម​ទាំង​អាវុធ​នុយក្លេអ៊ែរ ការ​សម្លុត​គំរាម​ប្រទេសជិតខាង​របស់​ខ្លួន និង​គំរាមកំហែង​កោះ​តៃវ៉ាន់ តាមដាន និង​គ្រប់គ្រង​ពលរដ្ឋ​ខ្លួនឯង​តាមរយៈ​បច្ចេកវិទ្យា​ទំនើប និង​ជួយ​ផ្សព្វផ្សាយ​ការ​ភូត​កុហក​របស់​រុស្ស៊ី និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​។​ ​ភាព​តានតឹង​រវាង​ណា​តូ និង​ចិន​បាន​រីក​កាន់តែ​ធំ​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ដោយ​យោធា​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ។ ទីក្រុង​ប៉េកាំង​ដែល​បាន​ច្រានចោល​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកាជុំវិញ​ជម្លោះ​បាន​លើក​ឡើង​ថា​ អង្គការ​ណា​តូ​បង្ក​ឲ្យ​មាន​វិបត្តិ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        768
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        431
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm