រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ននិងអង្គការជាតិ-អន្តរជាតិ ប្តេជ្ញារួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅក្នុងឆ្នាំ២០២៥

2022/07/07 08:14:12 pm        613

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើដល់ក្រសួង ស្ថាប័ន ប្រធានមន្ទីរសុខាភិបាលខេត្ត ម្ចាស់ជំនួយ តំណាងអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្តេជ្ញារួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ និង​កំណត់អាទិភាពស្តីពី និរន្តរភាពរបស់កម្ពុជា​ក្នុងការឆ្លើយតប​នឹងជំងឺគ្រុនចាញ់​ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រី្ត បានបន្តទៀតថា ប្រទេសកម្ពុជា​មានផែនការលុបបំបាត់ជំងឺគ្រុនចាញ់​គ្រប់ទម្រង់​នៅ​ឆ្នាំ២០២៥ ក្រោមការ​ផ្តួចផ្តើម​ផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ តាមរយៈនៃការប្រតិបត្តិអន្តរាគមន៍តាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ព្រមជាមួយកិច្ចសហការគាំទ្រពីសំណាក់ដៃគូ និងម្ចាស់ជំនួយ គឺលទ្ធផលយើងទទួល​បាន​ជាវិជ្ជមានលើការកាត់បន្ថយចំនួនករណីពីជាង ១០០,០០០ នៅឆ្នាំ២០១០ មកនៅត្រឹមតែតិចជាង ១០,០០០នៅឆ្នាំ២០២១ និងគ្មានករណីស្លាប់រយៈពេល៤ឆ្នាំចុងក្រោយពីឆ្នាំ២០១៨ មក។

បើតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត ​និងបាណកសាស្រ្ត បានឲ្យដឹងថា បច្ចុប្បន្ននេះ យើងឈានជិតដល់ការលុបបំបាត់​ហើយ ប៉ុន្តែផ្លូវសម្រាប់កម្ពុជាឆ្ពោះទៅដល់ការលុបបំបាត់មិនមែនជាប្រការងាយស្រួលឡើយ។ ការប្រឈម​នឹងបញ្ហាស៊ាំឱសថ​ប្រឆាំងនឹងមេរោគគ្រុនចាញ់ និងការផ្តល់សេវាជូនសហគមន៍​និង​ប្រជាជនដាច់ស្រយាលពិបាកចូលទៅដល់​ គឺនៅតែមាននៅឡើយ។

ទន្ទឹមគ្នានៃបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ​ប៉ារ៉ាស៊ីតសាស្រ្ត និងបាណក​សាស្រ្ត ​នៅតែប្តេជ្ញាចិត្តដោយព្យាយាមបំផុតបន្តធ្វើការជាមួយដៃគូរ រាជរដ្ឋាភិបាល​របស់​យើង ដៃគូរសហគមន៍អន្តរជាតិ ​និងសង្គមស៊ីវិលក្នុងការកសាងកម្មវិធីលុបបំបាត់​មួយដែល​មាន​ភាពជោគជ័យ។ សព្វថ្ងៃនេះ ក្រោមការចង្អុលបង្ហាញពី ​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ បានមានក្របខ័ណ្ឌសកម្មភាពលុបបំបាត់ជំងឺ​គ្រុនចាញ់ (MEAF) មួយលំអិតដ៏ល្អសម្រាប់ឈានទៅលុបបំបាត់ជំងឺ​គ្រុនចាញ់ ហើយត្រូវបានគាំទ្រ​ដោយ​ដៃគូជាច្រើន ​ទាំងបណ្តាញរាជរដ្ឋាភិបាល​ សង្គមស៊ីវិល និងអង្គការអន្តរជាតិ ដែលភាគច្រើន​កំពុង​មានវត្តមាននៅទីនេះ។

លោកវេជ្ជបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះ អង្គការសុខភាពពិភពលោក WHO, UNOPS, RSC, CHAI, URC, CRS, MC និងដៃគូជាតិ អន្តរជាតិ និងសង្គមស៊ីវិលផ្សេងៗទៀត ដែលបានបន្តគាំទ្រ​ទាំង​ផ្នែកបច្ចេកទេស និងកម្មវិធី។ សង្ឃឹមយ៉ាងមុតមាំថា ​ការបន្តកិច្ចខិតខំប្រឹងប្រែង មានការទទួល​ខុសត្រូវខ្ពស់ និងចូលរួមគាំទ្រពេញលេញ ​គឺយើងនឹងសំរេចបានជោគជ័យ លើទិសដៅលុប​បំបាត់​ការចម្លងជំងឺគ្រុនចាញ់ ដោយមេរោគហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣​ និងគ្មានការចម្លងជំងឺគ្រុនចាញ់ គ្រប់ប្រភេទនៅឆ្នាំ២០២៥៕អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm