សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ដឹក​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​

2021/04/27 09:59:58 am        46

បន្ទាយមានជ័យ៖ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយ​ប៉ែត​ម្នាក់ ​និង​បក្ស​ពួក​២​នាក់​លួច​ដឹក​មនុស្ស​ឆ្លង​ដែនខុស​ច្បាប់​តាម​ច្រក​របៀង​១​កន្លែង​ផ្គើន​នឹង​អនុសាសន៍​របស់​សម្តេច​តេជោ​ នាយករដ្ឋ​មន្រ្តី​ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ចម្រុះ​ ឃាត់​ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី២៩​ ខែ​មីនា ឆ្នាំ​២០២១ ​នៅ​ច្រក​របៀង​មួយ​កន្លែង​ក្រោយ​ផ្ទះ​របស់​ខ្លួន​ឋិត​ក្នុង​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។

តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​កង​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ​នឹង​កម្លាំង​កង​ពលតូច​ថ្មើរ​ជើង​លេខ៥១​ កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ​បាន​សហការណ៍​បង្ក្រាប​នៅ​នឹង​ផ្ទះ​ជនសង្ស័យ​តែ​ម្តង​ប៉ុន្តែ​ខណៈ​ពេល​ចុះ​បង្រ្កាប​នោះ​ដែរ​ ពលករ​ទាំង​នោះ​បាន​នាំគ្នា​រត់​ឆ្ពោះ​ទៅ​ខាង​ភាគី​ថៃ​តែ​ម្ដង​ នៅ​សល់​តែ​មេខ្យល់​ និង​សម្ភារៈ​មួយ​ចំនួន​ទើប​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ ដើម្បី​ធ្វើការ​សួរ​នាំ​ប​ន្ត។

ដោយ​ឡែក​ជន​សង្ស័យ​ដែល​កម្លាំង​ចម្រុះ​ឃាត់​ខ្លួន​នោះ​រួមមាន៖

១-ឈ្មោះ យឹម នៅ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយ​ប៉ែត​រស់​នៅ​ភូមិ​សាមគ្គី​មានជ័យ ​សង្កាត់-ក្រុងប៉ោយប៉ែត (ជាអ្នកដឹកមនុស្ស)។

 ២-ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ)​ រស់​នៅ​ភូមិ​សាមគ្គី​មានជ័យ ​សង្កាត់-​ក្រុង​ប៉ោយ​ប៉ែត ​ ។ 

៣.ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ៤៦​ឆ្នាំ ​បុគ្គលិក​កាស៊ីណូ​ស្នាក់​នៅ​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់-​ក្រុង​ប៉ោយប៉ែត​ ។

ក្នុងហេតុការណ៍​នោះ​ដែរ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ ពេលដែ​ល​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ភ្លាម​ៗ​នោះ ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាពដា​ក់​មនុស្ស​ចូល​រថយន្ត​នៅ​ចំណុច​ក្រោយ​ផ្ទះ​សំណាក់​លី​ហួត ​លុះដល់​ផ្ទះជន​សង្ស័យ​ក្បែរ​មាត់​អូរ​ព្រំដែន​នៅខា​ង​ជើង​ចុង​ស្រល ​ក្នុង​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ​បាន​ធ្វើ​សកម្មភាព​បញ្ជូន​មនុស្ស​ចេញ​ទៅ​ខាង​ទឹក​ដី​ថៃ​តែ​ម្ដង​។

សមត្ថកិច្ច​បញ្ចាក់​ថា ​អ្នក​ដែល​ជា​មេខ្យល់​លួច​នាំ​ឆ្លង​ដែន​នោះ​មាន​គ្នា​៥​នាក់ ​ទំនង​ជា​ជាតិ​ថៃ ​ក្រោយ​ពីឃាត់​ខ្លួន​សមត្ថកិច្ច​បាន​ដក​ហូតរ​ថយន្ត​ម៉ាក​កាម៉ារី​ឆ្លាម​ពណ៌​ស​មួយ​គ្រឿង ​ស្លាក​លេខ​ ព្រះសីហនុ​.2A.​1354 ​និង​កាបូប​ដាក់​ខោអាវ​២ ​ចង្ក្រាន​អគ្គីសនី​មួយ​ផង​ដែរ​។

សមត្ថកិច្ចបា​ន​បញ្ជាក់​ថា ​គេ​ឃើញ​រថយន្ត​ជន​សង្ស័យ​ខាង​លើ​ធ្វើ​ដំណើរ​ចេញ​ចូល​ជា​ច្រើន​លើក​ច្រើន​សារ​តែមិ​ន​បាន​ចាប់​អារម្មណ៍​ដោយ​សារ​អាង​គាត់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់ ​ហើយ​ផ្ទះ​របស់​គាត់​នៅចំ​ណុចកើត​ហេតុ​នោះ​ផង​ដែរ​៕​ អត្ថបទ៖ ឃិន សារិទ្ធ



អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        76
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        61
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm